មនុស្ស​ជា​ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​នាយក​រដ្ឋមន្ត្រី​ Romania​ លាលែង​ពី​តំណែង

ចែករំលែក៖

​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទូ​ទាំង​ប្រទេស​ Romania​ កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ទាមទារ​ឲ្យ​មានការ​លាលែង​តំណែង​នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ​ បន្ទាប់​ពី​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​ព្រឹត្តិការណ៍​អគ្គិភ័យ​ឆេះ​ក្លិប​រាត្រី​កម្សាន្ត​កណ្តាល​ទីក្រុង​នោះ​បាន​កើន​ដល់​៣២​នាក់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ជា​ទម្ងន់​នៅ​តាម​មន្ទីរពេទ្យ​នានា​នោះ​ ។​

iohui

​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​នេះ​មិន​បាន​រារាំង​ការ​ព្រឹត្តិ​ទៅ​នៃ​បាតុកម្ម​នេះ​ឡើយ​ ។​ ក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្ម​តាំងពី​ព្រឹក​រហូត​ដល់​យប់​អធ្រាត្រ​មិន​ព្រម​ឈប់​សម្រាក​សោះឡើយ​ ។​ បាតុករ​ខ្លះ​បាន​លើក​បដា​សរសេរ​ថា​ ប្រហារ​អំពើ​ពុក​រលួយ​ ឬថា​ជា​ពេជ្ឈឃាត​ ។​ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ប្រទេស​នេះ​ ជា​ព្រឹត្តិការណ៍​គ្រោះថ្នាក់​មួយ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​កើត​មាន​ក្នុង​រយៈពេល​ទសវត្សរ៍​ចុង​ក្រោយ​របស់​ប្រទេស​មួយ​នេះ​ ។​

​ស្ថិត​នៅ​ទីក្រុង​ Bucharest​ មនុស្ស​ប្រមាណ​២០.០០០​នាក់​បាន​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​ឆ្ពោះទៅ​កាន់​វិមាន​រដ្ឋាភិបាល​ និង​ក្រសួងមហាផ្ទៃ​ ។​ ការ​បាតុកម្ម​រាលដាល​ទៅ​លើ​ខាងក្រៅ​រដ្ឋធានី​ Romania​ ទៅ​ដល់​ Brasov​ និង​ Ploiesti​ផង​ដែរ​ ។​ នៅ​អំឡុង​ថ្ងៃ​ខាង​មុន​ទៀត​នេះ​ នឹង​មានការ​ដង្ហែ​ក្បួ​នទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត​ប្រឆាំង​រដ្ឋាភិបាល​ប្រទេស​នេះ​ ។​ នេះ​បើ​តាម​ការ​ប្រកាស​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ ។​

​អគ្គិភ័យ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សុក្រ​ ស​ប្តា​ហ៍​មុន​ ដែល​ករណី​នេះ​ត្រូវ​គេ​ជឿ​ថា​ ផ្កាភ្លើង​នៃ​ការ​បាញ់​កាំជ្រួច​ជា​មូល​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ Colectiv​ ។​ មានការ​ផ្អើល​រត់​ជាន់​ជើង​គ្នា​ដោយសារ​តែ​អគ្គិភ័យ​នេះ​ផង​ដែរ​ ។​ មនុស្ស​ប្រមាណ​៤០០​នាក់​ ភាគច្រើន​ជា​យុវវ័យ​ស្ថិត​នៅ​ក្នុង​ក្លិប​កម្សាន្ត​រាត្រី​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ ។​ មានការ​រិះគន់​ផង​ដែរ​ថា​ ក្លិប​កម្សាន្ត​នេះ​គ្មាន​ផ្លូវ​ចេញ​ ចូល​គ្រប់គ្រាន់​សម្រាប់​ជម្លៀស​ជន​រង​គ្រោះ​នៅ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​នោះ​ឡើយ​ ។​

​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ Bucharest​ បាន​ស្រែក​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ Victor​ Ponta​ និង​ឧបនាយករដ្ឋមន្ត្រី​ Gabriel​ Oprea​ ចុះ​ចេញពី​តំណែង​ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ដែល​ទទួលខុសត្រូវ​ក្នុង​រដ្ឋធានី​ដែល​ទីតាំង​ក្លិប​Colectiv​ ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​ផង​ដែរ​ ។​

​បាតុកម្ម​បាន​ឈាន​ដល់​ការ​បិទផ្លូវ​ ។​ បាតុករ​ជា​ស្ត្រី​បាន​ស្រែក​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​ថា​ «​ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​អ្វីមួយ​ទៅ​ ។​ យើង​ចង់បាន​យុត្តិធម៌​ខ្លាំង​ណាស់​»​ ។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ស្វែងរក​ការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ ក៏​ដូច​ជា​ការ​ផ្តល់​ម្ហូបអាហារ​ និង​ទឹក​ផឹក​ផង​ដែរ​ដើម្បី​យក​ទៅ​ផ្តល់​ជូន​ដល់​ក្រុម​អ្នកជំងឺ​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ៕

a-man-holds-an-icon-of

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print