ប្រទះឃើញបុរសម្នាក់ត្រូវគេយកទៅដាក់ចោលនៅក្បែមាត់ទឹកផ្លូវទំនប់កប់ស្រូវសង្ស័យត្រូវថ្នាំសន្តំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្zប្រទះឃើញដេកសន្លាប់ស្តូកស្តឹងនៅក្បែមាត់ទឹកលើផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងក្រុម៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

IMG-20151106-WA0013

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីទៀបព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចផ្លូវទំនប់កប់ស្រូវ ក្រុម៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

បុរសម្នាក់នេះពុំស្គាល់អត្តសញ្ញាណនៅឡើយគ្រាន់តែដឹងថាគាត់មានអាយុជាង៣០ឆ្នាំ កំពស់១មែត្រ៦០ ពាក់អាវយឿតដៃខ្លីស្លៀកខោជើងវែងសំបោស្រអែម ។

បើតាមប្រភពពីលោក ញាន នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានអោយដឹងថា នៅវេលាម៉ោងខាងលើមានសេចក្តីរាយការណ៍ពីប្រជាពលថាបានឃើញបុរសខាងលើដេកសន្លាប់ស្តូកស្តឹងនៅមាត់ទឹកលើទំនប់កប់ស្រូវស្មានតែស្លាប់ពេលនោះលោកបានចុះទៅកន្លែងកើតហេតុក៍ឃើញបុរសខាងលើនៅមានដង្ហើមលោកក៍ទាក់ទងហៅរថយន្តសាម៊ុយដឹកយកទៅមន្ទីរពេទ្យបង្អែកអន្លង់ក្ងានដើម្បីជួយសង្គ្រោះជីវិត ។

បើតាមគ្រូពេទ្យបានអោយដឹងថាបុរសខាងលើសង្ស័យគេដាក់ថ្នាំសន្តំព្រោះថាគាត់មិនមានធំក្លិនជាតិស្រាទេ ។ បច្ចុប្បន្នបុរសខាងលើកំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអន្លង់ក្ងាននៅឡើយ ៕

IMG-20151106-WA0021 IMG-20151106-WA0020 IMG-20151106-WA0022

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print