​បាក់​ស្រុត​សំណង់​រោងចក្រ​នៅ​ប៉ា​គី​ស្ថាន​ ស្លាប់​ និង​ជាប់​គាំង​មនុស្ស​ច្រើន​នាក់

ចែករំលែក៖

​មន្ត្រី​បាន​ថ្លែង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​១៦​នាក់​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​រោងចក្រ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​ នៅ​ក្នុង​រដ្ឋធានី​ Lahore​ ប្រទេស​ប៉ា​គី​ស្ថាន​ ។​

pakistan2

​ក្រុម​ជួយ​សង្គ្រោះ​បាន​មានការ​ព្រួយបារម្ភ​ថា​ ជន​រង​គ្រោះ​រហូត​ដល់​១៥០​នាក់​ផ្សេង​ទៀត​ជាប់​គាំង​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ ។​ ប្រតិបត្តិការ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​មួយ​កំពុង​ប្រព្រឹត្ត​ទៅ​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ ។​

​ការ​យំទួញសោក​ ដង្ហោយ​ហៅរក​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​ជន​រង​គ្រោះ​ គេ​នៅ​តែ​ឮ​សំឡេង​ចេញពី​ក្រោម​សំណង់​អគារ​បែកបាក់​នោះ​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​មក​ធ្វើ​ប្រតិបត្តិការ​ជួយ​សង​គ្រោះ​នេះ​ ។​

​ប្រព័ន្ធ​សុវត្ថិភាព​ការងារ​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ស្ថិត​នៅ​មាន​កម្រិត​ មិន​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​នោះ​ទេ​ ។​ អគារ​មាន​កម្ពស់​ពីរ​ជាន់​នៃ​រោងចក្រ​ ស្ថិត​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​អចលនទ្រព្យ​ Sundar​ តំបន់​ជាយក្រុង​នោះ​បាន​ប្រតិបត្តិការ​ប្រើប្រាស់​ ខណៈ​ដែល​អគារ​៣​ផ្សេង​ទៀង​បាន​និង​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Dawn​ បាន​ផ្សព្វផ្សាយ​ថា​ កម្លាំង​ពលកម្ម​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​ឈ្មួញ​ជួល​ឲ្យ​បម្រើ​ការ​នៅ​ទីនោះ​ បើ​ទោះជា​គ្មាន​ការ​បញ្ជាក់​អះអាង​ប្រាប់​ជា​ចំហរ​យ៉ាងណា​ក៏​ដោយ​ ។​ ក្រុម​ជួយ​សង្គ្រោះ​បាន​និយាយ​ថា​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​រហូត​មក​ដល់​ពេល​នេះ​ សង្គ្រោះ​បាន​ជន​រង​គ្រោះ​៤៥​នាក់​ដែល​កប់​នៅ​ពីក្រោម​គំនរ​បាក់បែក​ ។​ ទូរទស្សន៍​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ផ្សព្វផ្សាយ​ថា​ អ្នក​រង​របួស​៤៥​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយឡែក​ផ្សេង​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ ។​

​យោធា​នៅ​ក្នុង​ប្រទេស​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ខ្លួន​បាន​បញ្ជូន​ក្រុម​វិស្វកម្ម​ និង​អ្នកជំនាញ​ឲ្យ​មក​ចូលរួម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ​ ។​ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មានការ​លំបាក​ និង​ស្មុ​គ្រ​ស្មាញ​ ដោយសារ​តែ​ការ​ប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់​ ដែល​អាច​ប៉ះពាល់​រង​របួស​ដល់​ជន​នៅ​រស់រាន​មានជីវិត​ ។​

​លោក​ Jam​ Sajjad​ Hussain​ អ្នក​ជួយ​សង្គ្រោះ​បាន​ប្រាប់​ AP​ ថា​ កម្មករ​ប្រមាណ​ជិត​២០០​នាក់​ត្រូវ​គេ​ជឿ​ថា​ កំពុង​ស្ថិត​នៅ​ក្នុង​អគារ​នេះ​ អំឡុង​ពេល​ដែល​មានការ​បាក់​ស្រុត​នោះ​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ា​គី​ស្ថាន​បាន​ប៉ាន់​ប្រមាណ​ថា​ ជន​រង​គ្រោះ​ប្រមាណ​១៥០​នាក់​ ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នេះ​ ។​

​ប្រព័ន្ធ​សុវត្ថិភាព​ស្តី​អំពី​អគារ​សំណង់​នៅ​ប៉ា​គី​ស្ថាន​មាន​កម្រិត​ ដែល​មូលហេតុ​នោះ​ហើយ​តែងតែ​កើត​មាន​គ្រោះថ្នាក់​ញឹកញាប់​ ។​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​ មនុស្ស​២៤​នាក់​បាន​បាត់បង់​ជីវិត​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ Lahore​ នេះ​ផង​ដែរ​ ដោយសារ​តែ​បាក់​រលំ​គ្រឹះ​ព្រះ​វិហារ​មួយ​កន្លែង​នោះ​ ។​ មនុស្ស​១៧​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ​ បន្ទាប់​ពី​រោងចក្រ​មួយ​កន្លែង​បាន​បាក់​ស្រុក​ ក្រោយ​កើត​មាន​ហេតុការណ៍​ផ្ទុះ​ហ្គា​ល់​ ស្ថិត​នៅ​តំបន់​ទីប្រជុំជន​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១២​ ៕​

pakistan1pakistan3

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print