ជនជាតិអាមេរិកាំងម្នាក់គាំងបេះដូងស្លាប់ នៅកាំជណ្តើរសណ្ឋាគារSY

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើលទីតាំងសណ្ឋាគារយីហោSY ក្រោយប្រទះឃើញបុរសជនជាតិអាមេរិកកាំងម្នាក់ដែលជាគ្រូបង្រៀន បានដាច់ខ្យល់ស្លាប់នៅកាំជណ្តើរសណ្ឋាគារ ពេលចុះមកទិញអារហានៅខាងក្រោម រួចហើយឡើងទៅសណ្ឋាគារវិញ ក៏កើតអាការៈមិនស្រួលក៏គាំងបេះដូងស្លាប់តែម្តង។

ករណីបង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីរំលង អធ្រាត្រឈានចូលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកាំជណ្តើរទី១២ ជាន់ទី២ នៃសណ្ឋាគារកើតហេតុ ដែលមានទីតាំងផ្ទះលេខ៧២ ផ្លូវលេខ១៧២ ក្នុងភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សាកសពជនរងគ្រោះឈ្មោះ Dean David MioHaeL ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិអាមេរិក មុខរបរគ្រូបង្រៀន កាន់លិខិតឆ្លងដែនលេខ៥៦១៧០៩១០២ ស្នាក់នៅសណ្ឋាគារកើតហេតុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានមកជួលបន្ទប់២២ ជាន់ទី២ នៃសណ្ឋាគារកើតហេតុ ស្នាក់នៅរហូតដល់វេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះចេញពីបន្ទប់មកហៅបុគ្គលិកសណ្ឋាគារ ដើម្បីកុម៉្មង់ភេសជ្ជៈ និងផ្លែឈើដើម្បីហូប។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីជនរងគ្រោះរូបនោះគាត់ទទួលទានរួចហើយ គាត់ក៏ឡើងទៅបន្ទប់វិញ ប៉ុន្តែដោយឃើញជនរងគ្រោះមានសភាពមិនស្រួលបុគ្គលិកសណ្ឋាគារបាននាំគ្នាជួយគ្រាគាត់ឡើងទៅបន្ទប់ដល់កាំជណ្តើរទី១២ ជាន់ទី២ ក៏ស្រាប់តែជនរងគ្រោះទន់ជង្គង់ដើរលេងរួចក៏អង្គុយចុះស្រាប់តែដាច់ខ្យល់ស្លាប់មួយរំពេចនោះតែម្តង។

បន្ទាប់ពីមានហេតុការណ៍ជនបរទេសម្នាក់ស្លាប់ដូច្នេះហើយកម្លាំងសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការចុះពិនិត្យធ្វើកោសល្យវិច័យដោយបញ្ជាក់ថា ជនរងគ្រោះរូបនោះស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្នសពជនរងគ្រោះបានបញ្ជូនទៅតម្កល់នៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print