ការពារ​ប្អូន​ឲ្យ​រួច​ផុត​ពី​កាធ្វើ​ទារុណកម្ម​ ការ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ​ត្រូវ​តុលាការ​ចេញ​ដីការ​កោះហៅ​ចោទប្រកាន់​ពី​បទ​លួច​យក​កូនចិញ្ចឹម​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ រស់នៅ​ភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង​ បាន​រត់​មក​សមាគម​ន៍​ការពារ​សិទ្ធិ​មនុស្ស​អា​ហុ​ក​ប្រចាំ​ខេត្តកំពង់ឆ្នាំង​ ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ក្រុម​គ្រួសារ​របស់​ខ្លួន​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ បន្ទាប់​ពី​មាន​ដីការបស់​តុលាកា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ បង្គាប់​គ្រួសារ​រង​គ្រោះ​ចូល​ទៅ​បំភ្លឺ​ទៅ​តុលាការ​ តាម​បណ្តឹង​ដោយ​ចោទប្រកាន់​ពី​បទ​លួច​យក​កូនចិញ្ចឹម​របស់​ដើមបណ្តឹង​ ។​

dre

​គ្រួសារ​រង​គ្រោះ​នេះ​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​សមាគម​ន៍​កា​ពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​តាម​ដីការ​បស់​តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ បាន​កោះហៅ​ឈ្មោះ​ឈៀង​ តាំង​អ៊ី​ ភេទ​ស្រី​ ដែល​ត្រូវជា​បង​បង្កើត​របស់​ក្មេង​រង​គ្រោះ​២​នាក់​ ១.​ឈ្មោះ​សេង​ មិ​នា​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ និង​ ២.​ឈ្មោះ​ឈៀង​ ភក្តី​ ហៅ​មាន​ ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​ ។​ នៅ​ក្នុង​ដីការ​របស់​តុលាការ​បាន​ចោទប្រកាន់​ទៅ​ឈ្មោះ​ឈៀង​ តាំង​អ៊ី​ ថា​បាន​លួច​យក​កូនចិញ្ចឹម​របស់​ស្ត្រី​ឈ្មោះ​ ស៊ឹ​ម​ ណេ​ង​ ។​

​នៅ​ចំពោះ​មន្ត្រី​សមាគម​ន៍​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​កបាន​ ឈ្មោះ​ឈៀង​ តាំង​អ៊ី​បាន​ប្រាប់​ពី​ដំណើររឿង​ថា​ ដំបូង​ឡើយ​ ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ ភេទ​ស្រី​ ជា​អ្នកមាន​ទ្រព្យ​ បាន​ប្រើ​រូបភាព​មួយ​ អោយ​ម្តាយ​របស់​នាង​ឈ្មោះ​ឆេ​ង​ ញឹ​ប​ ខ្ចី​លុយ​ចំនួន​១០០​ដូ​ល្លា​ និង​បាន​បង្ខំ​អោយធ្វើ​កិច្ចសន្យា​ម្តាយ​របស់​នាង​ ធ្វើ​កិច្ចសន្យា​ប្រគល់​កូន​២​នាក់​ឈ្មោះ​សេង​ មិ​នា​ និង​ឈ្មោះ​ ឈៀង​ ភក្តី​ ហៅ​មាន​ អោយធ្វើ​ជា​កូនចិញ្ចឹម​បណ្តោះអាសន្ន​របស់​ស៊ឹ​ម​ ស៊ី​ណេ​ង​ ។​

​នារី​ឈៀង​ តាំង​អ៊ី​បាន​រៀបរាប់​ទៀត​ថា​ ចាប់តាំងពី​ប្អូន​របស់​នាង​ទៅ​រស់នៅ​ជាមួយ​ស៊ឹ​ម​ ស៊ី​ណេ​ង​ គឺ​មាន​រយៈពេល​ប្រមា​ន​ជា​៤​ឆ្នាំ​ហើយ​ គឺ​រស់នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ដោយ​យក​ប្អូន​របស់​នាង​ទៅ​មិន​បាន​ចាត់ទុកជា​កូន​នោះ​ទេ​ ដោយ​យក​ទៅ​ប្រើ​ធ្វើការ​ មិន​បានអោយ​រៀនសូត្រ​នោះ​ ហើយ​នៅ​រយៈពេល​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​បាន​ បញ្ជូន​ប្អូន​របស់​នាង​អោយទៅ​នៅ​ជាមួយ​ភ្នំពេញ​ជាមួយ​កូនប្រុស​របស់​គាត់​ឈ្មោះ​សាន់​ ប៊ុ​ន​លី​ ហៅ​មាំ​ង​ ក្នុង​ពេល​ទៅ​នៅ​ភ្នំពេញ​នេះ​ប្អូន​របស់​នាង​ទាំង​ពីរ​រឹតតែ​មានការ​លំបាក​លើស​ដើម​ ជាង​នៅ​កំពង់ឆ្នាំង​ទៅ​ទៀត​ ដោយ​ឈ្មោះ​សាន់​ ប៊ុ​ន​លី​ ហៅ​មាំ​ង​ បាន​បង្ខំ​អោយ​ប្អូន​របស់​នាង​រក​លុយ​តាម​រយៈ​អោយ​ទូល​ផ្លែ​ម្ជូរ​ត្រាំ​ដើរ​លក់​តាម​ហាង​នានា​ក្នុង​ក្រុងភ្នំពេញ​ ក្រៅពី​ដើរ​លក់​ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ក៍​ត្រូវ​បង្ខំ​អោយធ្វើ​ការ​ផ្ទះ​ជា​ច្រើន​មុខ​ទៀត​ ។​

​ឈៀង​ តាំង​អ៊ី​ បាន​ប្រាប់​ទៀត​ថា​ ការ​បែកធ្លាយ​រឿង​នេះ​គឺ​បន្ទាប់​ពី​ប្អូន​របស់​នាង​មក​លេង​នាង​ កាលពី​បុណ្យ​ភ្ជុំ​ ហើយ​នាង​បាន​នាំ​ប្អូន​របស់​នាង​ទៅ​លេង​នៅ​ភ្នំពេញ​ ហើយ​ត្រូវ​អ្នក​ដែល​គេ​ស្គាល់​ប្អូន​របស់​នាង​ប្រាប់​នាង​ថា​ ប្អូន​របស់​នាង​ជា​អ្នក​ដើរ​លក់​ម្ជូរ​ត្រាំ​ ដែល​មាន​គេ​ដឹក​ដាក់​យក​មក​អោយ​ដើ​ទូល​លក់​ ។​ ក្រោយ​ពី​ត្រឡប់​ផ្ទះ​ប្អូន​របស់​នាង​បាន​ប្រាប់​ថា​មិន​ព្រមទៅ​នៅ​ជាមួយ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ និង​ឈ្មោះ​សាន់​ ប៊ុ​ន​លី​ហៅ​មាំ​ង​នោះ​ទេ​ ដោយសា​តែ​ពីរ​នាក់​ម្តាយ​និង​កូន​នេះ​ធ្វើបាប​រូប​មិន​បានអោយ​រៀន​នោះ​ឡើយ​ ។​

​ឈ្មោះ​សេង​ មិ​នា​ និង​ ឈ្មោះ​ឈៀង​ ភក្តី​ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​ពី​ការ​រស់នៅ​ជាមួយ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ និង​ឈ្មោះ​សាន់​ ប៊ុ​ន​លី​ហៅ​មាំ​ង​ នៅ​ភ្នំពេញ​ថា​ គេ​ពី​នាក់​បងប្អូន​បង្កើត​ ត្រូវ​បាន​ចេញ​ទៅ​លក់​ផ្លែ​ម្ជូរ​ត្រាំ​មាន​(​ម្កាក់​ ស្វាយ​ ចេក​ ខ្វិត​ អំពិល​ និង​របស់​ជា​ច្រើន​មុខ​ទៀត​ )​ ចាប់តាំងពី​ម៉ោង​៥​ល្ងាច​ រហូត​ដល់​ម៉ោង​១​យប់​ ដោយ​ដើរ​លក់​តាម​ហាង​នានា​ក្នុង​ភ្នំពេញ​ នៅ​ពេល​ត្រឡប់​ម​មក​ដល់​ផ្ទះ​ត្រូវ​បាន​ ឈ្មោះ​មាំ​ង​វាយ​ធ្វើបាប​ទៀត​នៅ​ពេល​ដែល​លក់​មិន​ដាច់​ ឬ​ ដើរ​លក់​យឺត​ ពេល​ខ្លះ​យក​ ទះកំភ្លៀង​ ទាត់​ ធាក់​ និង​ យក​ច្រ​វ៉ា​ក់​វាយ​មក​លើ​ពួក​គេ​ទៀត​ផង​។​

​រូបគេ​បាន​រៀបរាប់​ទៀត​ថា​ នៅ​ពេលទំនេរ​ពី​លក់​គឺ​នៅ​ពេល​ព្រឹក​រហូត​ដល់​ល្ងាច​ រូបគេ​ត្រូវ​ប្រើ​បោក​ខោអាវ​ ជូត​ផ្ទះ​ និង​ប្រើ​ធ្វើ​កិច្ចការ​ផ្សេង​មិន​អោយ​ទំនេ​នោះ​ទេ​ បើ​ហ៊ាន​តែ​ធ្វើ​មិន​ទាន់ចិត្ត​គេ​គឺ​ត្រូវ​ម្ចាស់ផ្ទះ​នេះ​វាយ​ធ្វើបាប​ហើយ​ និង​ បានអោយ​ហូប​បាយ​បាន​តែ​មួយ​ពេល​ទៀត​សម្រាប់​មួយ​ថ្ងៃ​ ដោយសារ​តែ​មូលហេតុ​ទាំងនេះ​ហើយ​ទើប​ពួក​គេ​មិន​ត្រឡប់​ទៅ​នៅ​ជាមួយ​និង​ម្ចាស់ផ្ទះ​នេះ​វិញ​ ។​

​ឈ្មោះ​ឈៀង​ តាំង​អ៊ី​ បាន​ប្រាប់​ថា​ ដោយសារ​តែ​មូលហេតុ​នេះ​ រូប​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ុស្តិ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ ប៉ុន្តែ​សមត្ថកិច្ច​និង​អាជ្ញាធរ​ មិន​អើពើ​នោះ​ទេ​ ។​ បែរជា​មាន​ដីការ​មួយ​របស់​តុលាការ​សាលាដំបូង​ខេត្ត​ កោះហៅ​រូប​នាង​ជា​បន្ទាន់​អោយ​ចូលខ្លួន​បំភ្លឺ​តាម​មាន​បណ្តឹង​របស់​ ស៊ឹ​ម​ ស៊ី​ណេ​ង​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ ដោយ​ចោទប្រកាន់​រូប​នាង​ថា​ បាន​លួច​យក​កូនចិញ្ចឹម​បណ្តោះអាសន្ន​ ដែល​ជា​ប្អូន​របស់​នាង​ ។​

​ក្រោយ​ពី​ដាក់​ពាក្យបណ្តឹង​ហើយ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ បាន​ឃុបឃិត​ជា​អាជ្ញាធរ​សង្កាត់​ ខ្សា​ម​ និង​បង្ខំ​អោយ​ម្តាយ​របស់​ឈ្មោះ​ឆេ​ង​ ញឹ​ប​ អោយ​ផ្តិត​មេដៃ​ទទួលស្គាល់​លើ​ឯកសារ​ប្រគល់​ផ្តាច់​ប្អូន​របស់​នាង​ទៅ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​។​

​ទាំងនេះ​គឺជា​រឿង​អ​យុ​ត្តិ​ធ​ម​សម្រាប់​រូប​នាង​ គ្រាន់តែ​រូប​នាង​ការពារ​ប្អូន​របស់​ខ្លួន​អោយ​រួច​ផុត​ពី​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ពី​ទុក្ខវេទនា​ ពី​ការ​ធ្វើ​ទារុណកម្ម​ របស់​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ និង​ឈ្មោះ​សាន់​ ប៊ុ​ន​លី​ ហៅ​មាំ​ង​ ក៍​ត្រូវ​ម្ចាស់ផ្ទះ​នេះ​ប្តឹង​គម្រាម​នាង​ ដាក់គុក​ និង​ គម្រាម​អោយ​សង​ប្រាក់​ទៀត​ផង​ ។​

​លោក​សំ​ ច័ន្ទ​គា​ ប្រធាន​សមាគម​ន៍​ការពារ​សិទ្ធ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជាក់​ថា​ ករណី​សមាគម​ន៍​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​ អន្តរាគមន៍​ស្នើ​សុំ​អោ​យម​ស​ត្ថ​កិច្ច​ប៉ូ​លី​ស​ អាជ្ញាធរ​ខេត្ត​ មន្ទីរ​សង្គមកិច្ច​ខេត្ត​ មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ឆ្នាំង​ជួយ​ចាត់ការ​រឿង​នេះ​ជា​បន្ទាន់​ ព្រោះ​នេះ​ជា​ការ​ជួញដូរ​កម្លាំង​ពលកម្ម​របស់​កុមារ​ ដែល​ជា​ការ​រំលោភ​បំពាន​នូវ​សិទ្ធ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សិទ្ធ​កុមារ​ ។​

​គួរ​បញ្ជាក់​ថា​នៅ​ពេល​នេះ​ ក្មេង​ផ្សេង​ទៀត​ដែល​ភាគច្រើន​រស់នៅ​ភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង​ កំពុង​រង​គ្រោះ​នូវ​ការ​កេង​កម្លាំង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ និង​ ការ​ធ្វើ​ទារុណកម្ម​ ពី​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ឹ​ម​ ស៊ី​ណេ​ង​ និង​ ឈ្មោះ​សាន់​ ប៊ុ​ន​លី​ ហៅ​មាំ​ង​ ដែល​ប្រើ​រូបភាព​ដូចៗ​គ្នា​បែប​នេះ​ ។​ ករណី​នេះ​សូម​អាជ្ញាធរ​ សមត្ថកិច្ច​ ក្រសួង​ពាក់ព័ន្ធ​ មេត្តា​ជួយ​អន្តរាគមន៍​យក​ក្មេង​ទាំងនេះ​ពី​ម្ចាស់ផ្ទះ​រូប​នេះ​ផង​អោយ​រួច​ផុត​ពី​ការ​រំលោភ​សិទ្ធ​កុមារ​នេះ​ផង​ ៕​

dre (1)

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print