ឃិណ ញាណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ យកអង្ករផ្តល់ជូនយោធាសមរភូមិមុខ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ អង្ករចំនួន ០៦ តោន ដែលជាការឧបត្ថម្ភប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានលោក ឃិណ ញាណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ រួមនឹងក្រុមការងារ យកមកប្រគល់ជូនបងប្អូនកងទ័ពនៃវរៈសេនាតូចលេខ ៤០៦ និង ៤០៧ ដែលកំពុងឈរជើងការពារព្រំដែនប្រចាំនៅប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

IMG_8956.JPG

ជាមួយនឹងការប្រគល់ជូននូវអង្ករប្រចាំខែ លោក ឃិណ ញាណ ក៏បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ជូនចំពោះបងប្អូនវរៈកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារទឹកដីនៅសមរភូមិមុខនេះ ។

ជំនួសមុខឱ្យកងទ័ពទាំងអស់នៃវរៈសេនាតូចទាំងពីរ លោក ទៀង សាខន មេបញ្ជាការវរៈសេនាតូចលេខ ៤០៦ និងលោក ប៊ូ ប៊ន មេបញ្ជាការវរៈសេនាតូចលេខ ៤០៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ និងជួយឧបត្ថម្ភគាំទ្រជាប់ជាប្រចាំ ៕

IMG_8951.JPGIMG_8954.JPG IMG_8950.JPGIMG_8955.JPG IMG_8952.JPG

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print