មក​ពី​ផឹក​ស្រវឹង​ឡេ​ឡឺ​មិនឃើញ​ ប្រពន្ធ​នៅផ្ទះ​ទាញ​ដែក​ជ្រុង​វាយ​ឱ្យ​សន្លប់​រួច​គេចខ្លួន​បាត់

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ ស្ដ្រី​ម្នាក់​ត្រូវ​ប្ដី​វាយ​ និង​ដែក​ជ្រុង​ឱ្យ​សន្លប់​ត្រូវ​បាន​ក្រុម​គ្រួសារ​ ដឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​ប៉ៃលិន​គ្រា​ដែល​លោក​ប្ដី​មក​ ពី​ផឹកស៊ី​យប់​ជ្រៅ​មិនឃើញ​ប្រពន្ធ​ ។​

sqw-1

​អំពើ​ហិង្សា​ពី​សំណាក់​ប្ដី​លើ​ប្រពន្ធ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​ ៣០​នាទី​រំលង​អ​ធ្រា​ត​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​អូ​តា​ប្រាំង​ សង្កាត់​-​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​

​បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ស្ដ្រី​រង​ គ្រោះ​ត្រូវ​ប្ដី​វាយ​ឱ្យ​សន្លប់​ឈ្មោះ​ សាត​ ធីតា​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​លាងចាន​នៅ​ ហាង​គុយទាវ​ម្ដុំ​ផ្សារ​ប៉ា​ហ៊ី​ ។​ រីឯ​ប្ដី​ឈ្មោះ​ ម៉​ម​ ហ៊ាន​ អាយុ​៣៣​ឆ្នាំ​ មានមុខ​របរ​ កម្មករ​ស៊ីឈ្នួល​កាប់​ជ្រូក​ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ ។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ ថា​ ក្រោយ​ពី​ប្ដី​វាយ​ទៅ​លើ​ប្រពន្ធ​ឱ្យ​ សន្លប់​និង​របួស​ជា​ច្រើន​កន្លែង​ហើយ​នោះ​ ក៏​បាន​ទាញ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ ហើយ​ មក​ដល់​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​ សាត​ ធីតា​ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ដ​ប៉ៃលិន​ដើម្បី​ឱ្យ​ តាម​ចាប់​ប្ដី​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។​

​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្រោក​ពី​សន្លប់​ស្ដ្រី​ រង​គ្រោះ​ឈ្មោះ​ សាត​ ធីតា​ បាន​ប្រាប់​ឱ្យ​ ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​ (​សាត​ ធីតា​)​ បាន​ទៅ​មើល​ប្អូនស្រី​ថ្លៃ​ របស់​ប្ដី​ឆ្លងទន្លេរ​ទើប​និង​ចេញពី​មន្ទីរ​ ពេទ្យ​ ។​ នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ត្រ​ ឡប់​មក​ដល់​ផ្ទះ​ស្រាប់តែ​ប្ដី​ផ្ទុះ​កំហឹង​រក​ រឿង​វាយ​មក​លើ​រូប​គាត់​ដោយ​គ្មាន​សួរ​ នាំ​ខណៈ​ប្ដី​ស្រវឹងស្រា​និយាយ​មិនដឹង​ទិស​ តំបន់​ ។​

​បច្ចុប្បន្ន​ស្ដ្រី​រង​គ្រោះ​ស្ដិ​ត​នៅ​សម្រាក​ ព្យាបាល​របួស​ហើយ​សមត្ថកិច្ច​បាន​នឹង​ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​បង្ក​ របួស​លើ​ប្រពន្ធ​ដើម្បី​ចាប់ខ្លួន​ចាត់ការ​ តាម​ច្បាប់​ ៕​

sqw

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print