ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញរថយន្តក្រុងរបស់សាលារាជធានី៦០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តជាប់ផ្លូវជាតិលេខ១ និងលេខ៥ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះធ្វេីឡេីងមុនចូលឆ្នាំ២ថ្ងៃ ក្រោយចូលឆ្នាំ២ថ្ងៃ។
សម្រាប់អ្នកទៅតាមបណ្តាខេត្តជាប់ផ្លូវជាតិលេខ១ ឡេីងរថយន្តនៅមហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រ ហេីយអ្នកចេញទៅផ្លូវជាតិលេខ៥ឡេីងរថយន្តនៅទីលានប្រជាធិបតេយ្យថ្មី ហួសពីក្រោមស្ពានជ្រោយចង្វារបន្តិច៕
...
ដោយ៖ សិលា