កម្លាំងទាហានអុីស្រាអែលបន្តផ្ទុះអាវុធទៅលើបាតុករ ប៉ាឡេស្ទីន ស្ថានភាពកាន់តែតានតឹង​

ចែករំលែក៖

តាមការប្រកាស របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា៖ កម្លាំងទាហានអុីស្រាអ៊ែល បានផ្ទុះអាវុធទៅលើក្រុមបាតុករ ជនជាតិប៉ាឡេស្ទី នៅតាមបណ្តោយព្រំដែន​ជាប់ប្រទេសអុីស្រាអែល ។

តាមការបញ្ជាក់របស់ មន្ទីរសុខាភិបាលនៅកាហ្សាបានឲ្យដឹងថា៖ ការប៉ះទង្គិចគ្នា​ជាថ្មី​បណ្តាលឲ្យបាតុករ​៤៩នាក់រងរបួស ។ ពលរដ្ឋប៉ាឡេស្ទីនជាច្រើនបានចូលរួមនៅក្នុង ពិធីសង្ហែរក្បួនព្យុះហយាត្រាទ្រង់ទ្រាយធំ អូសបន្លាយរហូតដល់​១ខែ នៅតាមព្រំដែន ដែលមានឈ្មោះថា​ The great Return March ស្តីពីសិទ្ធវិលត្រឡប់ទៅកាន់មាតុភូមិ របស់ក្រុមជនភៀសខ្លួនប៉ាឡេស្ទីន ។

បាតុកម្មក្លាយជាហឹង្សា​នៅថ្ងៃដំបូងតែម្តង ក្រោយពេលដែល កម្លាំងទាហាន អុីស្រាអែល បាញ់គ្រាប់បែកផ្សែង ដើម្បី បំបែក ក្រុមបាតុករ ក្រោយពេល បាតុករទាំងនោះ​បានចូលទៅកៀករបងសន្តិសុខ ។ នៅក្នុងការប៉ះទង្គិចគ្នាថ្ងៃដំបូង មាន​មនុស្ស ១៥នាក់ស្លាប់ និង ជាង​១៥០០នាក់រងរបួស។នៅថ្ងៃទី​ពីរនៃបាតុកម្ម មានមនុស្ស ៣៩នាក់រងរបួស ដោយការបាញ់ប្រហារពី​កម្លាំងទាហានអុីស្រាអែល ។

អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់ស្តីពី ស្ថានភាពនៅតំបន់កាហ្សា​ ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ រក្សាការអត់ធ្មត់ ហើយ បើកការស្រាវជ្រាវ ដោយតម្លាភាព ពីការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន។

ប្រធានាធិបតីប៉ាឡេស្ទីន ម៉ាមូដ អាបាស បានចោទប្រកាន់អុីស្រាអែល ប្រើអំពើហឹង្សា ទៅលើក្រុមបាតុករ​សន្តិភាព​ នៅតាមព្រំដែន ​ហើយប្រកាសកាន់ទូក្ខទូទាំងប្រទេសពីការស្លាប់​របស់ពលរដ្ឋ​ ដោយស្នាដៃទាហានអុីស្រាអែល។

ចំណែកនាយករដ្ឋមន្ត្រីអីស្រាអែល លោកណេតានយ៉ាហូ បាន សរសើរដល់កម្លាំងទាហាន អីស្រាអែល ដែលបាន ការពារដែនអធិបតេយ្យ​ និងសន្តិសុខជាតិបានយ៉ាងល្អ​។ លោកណេតានយ៉ាហូ​បានប្រកាស ចោទប្រកាន់ក្រុមហាម៉ាស នៅពីក្រោយការធ្វើបាតុកម្មនៅកាហ្សា ។ កម្លាំងទាហានអីស្រាអែល នឹងមិនអនុញ្ញាត្តិ​ឲ្យតំបន់ព្រំដែនក្លាយទៅជា តំបន់ ភេរវកម្មនោះឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print