ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ត្រូវបានជនរងគ្រោះ និង អ្នកដំណើរជួយចាប់ប្រគល់អោយសមត្ថិច្ច និងម្នាក់ទៀតតាមចាប់បាននៅពេលក្រោយ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរមិនបានសម្រេច ។
ហេតុការណ៍នេះកើតឡើងកាលពីវេលា១៨និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិវាលកណ្ដៀង ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំង២ ឈ្មោះខុម ឃឺន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ(ប្តី) និងឈ្មោះ សេង យូឡុង អាយុ២៧ឆ្នាំ ជាតិខ្មែរ ។ អ្នកទាំងពីរ មានទីលំនៅភូមិជីមាន់ឃុំក្រែកស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ។
ប្រភពបានឱ្យដឹងថា ថ្ងៃកើតហេតុជនរងគ្រោះធ្វើដំណើរ នៅលើផ្លូវខាងលើ ជិះមូតូម៉ាកហុងដាទ្រីមព៌ណខ្មៅសេរីឆ្នាំ២០១២ ឌុបប្រពន្ធពីក្រោយ ក្នុងគោលបំណងទៅសែនថ្នូរ ។ លុះធ្វើដំណើរកដល់ចំណុចកើតហេតុ មានជនសង្ស័យ២ នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមព៌ណខ្មៅស៊េរីឆ្នាំ២០១៥ បានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីរងគ្រោះតែបានទាក់នឹងដៃចង្កូតម៉ូតូ បណ្តាលអោយម៉ូតូជនសង្ស័យដួល រីឯម៉ូតូជនរងគ្រោះវេចុះវេឡើងបម្រុងដួល ហើយបានស្រែកឆោឡោអោយអ្នកដំណើរនិងប្រជាពលរដ្ឋនៅជិតនោះជួយអន្តរាគមន៍ចាប់គ្នាបានម្នាក់ឈ្មោះ ហេង ដារ៉ា អាយុ១៧ឆ្នាំជាតិ ខ្មែរ ភូមិជ្រៃបិទមាស សង្កាត់សួងក្រុងសួងចំណែកបក្សពួកម្នាក់ឈ្មោះកែវបាន រត់គេចខ្លួនបាត់។
សមត្ថកិច្ចបានអោយដឹងបន្តថា ក្រោយទទួលបានព៌តមានជំនាញសហការណ៌ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលជប់ចុះដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកធ្វើការសួនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបយួដៃរបស់ជនរង គ្រោះ ហើយកន្លងមកខ្លួននិងបក្សពួកជាច្រើននាក់បានធ្វើសកម្មភាពឆក់តាមដងផ្លូវក្នុងូមិសាស្រ្ត ក្រុងសួងនិងស្រុកត្បូងឃ្មុំជាច្រើនលើក ។
ដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញារង ទៀវ ពណ្ណរាយ លោកឧត្តមសេនីយ៌ទោស្នងការនគរបាលខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការណ៌ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឃ្មំចុះទៅសហការណ៌ជាមួយកម្លាំងជំនាញនៃអធិការដ្ឋានក្រុងសួងធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ា ដាវីន ហៅបឿក ភេទប្រុសអាយុ១៨ឆ្នាំ ជាតិខ្មែរនៅភូមិពណ្ណរាយសង្កាត់សួង ក្រុងសួងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំនុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី ៕ វណ្ណៈ