ប៉ោយប៉ែត ៖ បន្ទាប់ពីមានការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ខាភិបាលផ្លូវរថភ្លើង ដែលខូចខាតក្នុងសម័យសង្គ្រាមនោះ ត្រូវបានបានបើកឲ្យប្រើប្រាស់ដំណើរការ និងមិនគិតប្រាក់ថ្លៃឈ្នួល ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍រយៈពេល៤ខែ ដោយគិតចាប់ពីថ្ងៃទី៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ក្រុងសេរីសោភណ្ឌ័ក្នុងខេត្តបន្ទាយមានជ័យ នេះតាមការមានប្រសាសន៍លោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ ក្នុងដំណើរសាកល្បងផ្លូវរថភ្លើងពីក្រុងសេរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ដោយមានការរួមដំណើរជាមួយលោក លី បូរិន អនុរដ្ឋលេខាធិការទទួលបន្ទុកផ្លូវដែក នៃក្រសួងសាធារណការដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធជាច្រើនរួបទៀត ។
លោកមានប្រសាសន៍បន្តថា ក្នុងការធ្វើដំណើរទស្សនៈកិច្ចពីក្រុងសេរីសោភ័ណ្ឌក្នុងខេត្តបន្ទាយមានជ័យ មកទីក្រុងប៉ោយប៉ែតនេះ មានផលវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះ ព្រោះថា ផលអវិជ្ជមាន ក្នុងកាធ្វើដំណើរទស្សនៈកិច្ចរបស់លោក និងក្រុមការងារមានការយឺតយ៉ាវ ដោយខ្សែភ្លើងរបស់ពលរដ្ឋ រត់កាត់លើផ្លូវរថភ្លើងទាបៗ ធ្វើឲ្យទាក់ដាច់មួយចំនួន តែផលវិជ្ជមាននោះ គឺផ្លូវរថភ្លើងដែលសង់ហើយនោះ ពុំមានឧបសគ្គអ្វីនោះទេ គឺល្អតាមស្តង់ដារ ។
លោកបន្ថែមថា សំណួមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមាន តប្រព័ន្ធខ្សែភ្លើងរត់កាត់ពីម្ខាងទៅម្ខាង ឆ្លងកាត់ផ្លូវរថភ្លើង ធ្វើយ៉ាងណាឲ្យខ្ពស់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ក្នុងការបើកឲ្យដំណើរការនៅថ្ងៃខាមុខនេះ។
នៅក្នុងបើកដំណើរការផ្លូវដែកនៅថ្ងៃទី៤ ខែមេសា ២០១៨នេះ លោកបញ្ជាក់ថា មិនគិតប្រាក់ឈ្នួលពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ឡើយ ពីក្រុងប៉ោយប៉ែតទៅក្រុងសេរីសោភ័ណ្ឌ និងពីក្រុងសេរីសោភ័ណ្ឌមកទីក្រុងប៉ោយប៉ែត មានរយៈពេល៤ខែ ចាប់តាំងពីថ្ងៃទី៤ ខែមេសារហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដោយមួយថ្ងៃធ្វើដំណើរ៣ជើង ៖
ជើងទី១ ៖ ចេញដំណើរពីក្រុងប៉ោយប៉ែត(Departure Poipet)ម៉ោង៧ និង០០នាទីទៅក្រុងសេរីសោភណ្ឌម៉ោង៨ និង១៥នាទីព្រឹក (Arrival Sisophon)ចាប់ពីម៉ោង៨ និង៤៥នាទី ចេញពីក្រុងសេរីសោភណ្ដ័មកដល់ប៉ោយប៉ែត ម៉ោង១០ និង០០នាទីថ្ងៃ ។
ជើងទី២ ៖ ចេញដំណើរពីប៉ោយប៉ែតម៉ោង១០ និង៣០នាទី ទៅដល់ក្រុងសេរីសោភណ្ឌ័ម៉ោង១១ និង៤៥នាទី, ម៉ោង១២ និង១៥នាទីចេញពីក្រុងសេរីសោភណ្ឌ័មកដល់ប៉ោយប៉ែតម៉ោង១ និង០០នាទី
ជើងទី៣ ៖ ចេញដំណើរពីក្រុងប៉ោយប៉ែតម៉ោង២និង១៥នាទីរសៀល ទៅដល់ក្រុងសេរីសោភណ្ឌ័ម៉ោង៣ និង៣០នាទីរសៀល, ចាប់ពីម៉ោង៤ និង០០នាទីរសៀល ចេញពីក្រុងសេរីសោភណ្ឌ័មកប៉ោយប៉ែតម៉ោង៥ និង១៥នាទីល្ងាច ហើយគ្រោងនឹងដំណើរការផ្លូវរថភ្លើនេះ ឲ្យរត់ទៅដល់ខេត្តបាត់ដំបងហើយ និងដំណាច់ខែឧសភា និងធ្វើយ៉ាងណាឲ្យផ្លូវរថភ្លើងឲ្យដំណើរការទៅដល់ខេត្តពោធិ៍សាត់ ក្នុងនោះលោកខិតខំបន្ថែមនៅក្នុងខែកក្កដាឆ្នាំ២០១៨នេះ ឲ្យផ្លូវរថភ្លើងដំណើរការទៅដល់ទីក្រុងភ្នំពេញតែម្ដង។
សួមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ បើកសម្ពោធឲ្យប្រើប្រាស់ស្ថានីយនៅក្រុងប៉ោយប៉ែត ដែលស្ថានីយរថភ្លើងមួយនេះ មានការខួចខាតក្នុងសម័យសង្គ្រាម ៕ វណ្ណា