ទាល់តែលោកអធិការបញ្ជា​​ ទើបនាយប៉ុស្ដិ៍ចុះឃាត់ខ្លួន ករណីមេការរោងចក្រទឹកកក វាយស្ដ្រីម្នាក់បែកចិញ្ចើម 

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីម្នាក់ជាកម្មកររោងចក្រទឹកកក ត្រូវបានមេការក្នុងរោងចក្រផលិតទឹកកកវាយចំនួន៣ដៃ បណ្ដាលឲ្យបែកចិញ្ចើមហូរឈាមស្រោចពេញខ្លួន និងបានរត់មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឲ្យជួយអន្ដរាគមន៍ កាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងចក្រផលិតទឹកកកភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្ដិ៍ដង្កោ ហាក់ធ្វើប្រងើយ រហូតទាល់តែលោកអធិការនគរ បាលខណ្ឌបញ្ជារផ្ទាល់ទើបចុះធ្វើការ ។
ស្ដ្រីរងគ្រោះមានឈ្មោះ ទេព រ៉ន ភេទស្រី អាយុ៣៧ឆ្នាំមុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ជន ដៃដល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ បុង សៅ អាយុ៣០ឆ្នាំមានមុខរបរជាមេកានៅរងចក្រផលិតទឹកកក  មានស្រុកកំណើតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក  ខេត្តស្វាយរៀង  ។
តាមសម្ដីស្ដ្រីរងគ្រោះខាងលើបាននិយាយប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុគាត់បានទៅធ្វើការដូចសព្វដង ហើយនៅកន្លែងធ្វើការរបស់គាត់មានគ្នាចំនួន៣នាក់ ហើយពេលដែលចូលធ្វើការមេការរូបនោះបានប្រើឲ្យគាត់ជាន់ធុងទឹកកកម្នាក់ឯង។  ចំណែក២នាក់ទៀតត្រូវមេការប្រើឲ្យជាន់ធុងជាមួយគ្នា ពេលនោះគាត់បានធ្វើការជាន់ធុងទឹកកកហើយៗ ដោយ២នាក់នោះជាន់មិនទាន់ហើយទេ ពេលនោះដែរមេការរបស់គាត់បានប្រើអោយទៅជួយជាន់២នាក់នោះទៀត តែគាត់ប្រកែកមិនព្រមទៅជួយក៏ត្រូវមេការក៏មកវាយចំនួន៣ដៃបណ្ដាលឲ្យបែកចញ្ចើមហូរឈាមពេញខ្លួន ទើបគាត់រត់មកប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោតែម្ដង តែពេលមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ត្រូវបាននគរ​បាលប៉ុស្តិបដិសេធ​ ពន្យាពេលទទួលពាក្យបណ្តឹង​ជនរងគ្រោះ​ ដោយប្រើសម្តីទៅកាន់ស្ត្រីរងគ្រោះថា(អង្គុយចាំសិនទៅព្រោះនគរបាលកំពុងរវល់ការពារក្បួនសម្តេច​ ស​ ខេង​ អស់ហើយ)​ ។
ពាក្យសម្តីរបស់នគរបាលប៉ុស្តិ៍ដង្កោ​នាពេលនោះ បានធ្វើឲ្យស្ត្រីរងគ្រោះបាក់ទឹកចិត្តយ៉ាងខ្លាំង​ ដោយសារគាត់គិតថា​ គេវៃគាត់បែកចិញ្ចើម​ គាត់ខំត្រដរត់មករកសមត្ថកិច្ចជួយ​អន្តរាគមន៍ចាប់ជនបង្ក​ តែបែរជាគ្មានអ្នកជួយទៅវិញ​  ។
ពាក់ព័ន្ធការណីខាងលើនោះ ត្រឹមតែរយះពេលប្រហែល១ម៉ោងក្រោយ ក៏មានការដឹងលឺដល់លោក ជឹម សុីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលរូបលោកទទួលមើលការខុសត្រូវមូលដ្ឋានខណ្ឌដង្កោ បានឲ្យសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីរស្រ្តីរងគ្រោះខាងលើ ហើយបានបញ្ចារឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ចុះទៅឃាត់ខ្លួនជនបង្ករយកមកសួរនាំនៅប៉ុស្តិ៍ដង្កោថែមទៀតផង ។
ក្រោយពីមានការសាកសួររបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោរួចហើយ ជនបង្ករបានឆ្លើយប្រាប់ថា រូបគេពិតជាបានវ៉ៃទៅលើស្រ្តីរងគ្រោះមែន ព្រោះតែរូបគេខឹងស្រ្តីរងគ្រោះជេនិងយកការទឹកគបលមកលើរូបគេ ក៏វ៉ៃស្រ្តីនេះតែម្ដងទៅ។
បច្ចុប្បន្នជនបង្កខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print