«គេច​ខ្លួន៣ឆ្នាំ» ករណីអង្គរក្ស​​បាញ់​សម្លាប់​មិត្តភក្តិនៅ​ស្រុក​អង្គស្នួល​ ​​សមត្ថកិច្ច​ចាប់​ខ្លួនអនុវត្ត​ទោស​មួយ​ជីវិត​

ចែករំលែក៖

ខេត្តកណ្ដាល​ ៖ អង្គរក្ស​ម្នាក់​ដែល​បាញ់​១៥គ្រាប់​បណ្តាល​ឱ្យ​បុរស​ម្នាក់​ ត្រូវជាមិត្តភក្តិស្លាប់​ ទំនាស់​រឿង​ផឹកស៊ី​ហើយ​រត់គេចខ្លួន​ជិត​៣ឆ្នាំ​ ត្រូវ​បាន​នគរបាល​ស្រុក​អង្គស្នួល​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១​ ​ខែ​មេសា​ ឆ្នាំ​២០១៨​ នៅ​ខេត្ត​តាកែវ​ ។

មន្ត្រី​តុលាការបានប្រាប់ឲ្យដឹងថា នៅ​ថ្ងៃទី​៣​ ខែ​មេសា​ថា​ ជនជាប់ចោទ​ឈ្មោះ​ ទឹម​ សារី​ អាយុ​៣៥ឆ្នាំ​ មុខរបរ​ជា​នគរ បាល​អង្គរក្ស​ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​លោក​ ផូង​ វណ្ណ​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កណ្ដាល​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ប្រព្រឹត្ត​នៅ​ភូមិ​គោក​ពពេល​ ឃុំ​លំហាច​ ស្រុក​អង្គស្នូល​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

​លោក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ធ្លាប់​ថ្លែងថា ជនល្មើស​ឈ្មោះ ទឹម សារី ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស្រី ចាន់​វុទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ​។ លោក​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនល្មើស​បាន​អង្គុយ​ផឹកស្រា​នៅក្នុង​ពិធី​ខួបកំណើត​ចៅ​របស់​ជនរងគ្រោះ ដោយមាន​ភ្ញៀវ​ជា​បងប្អូន​កូនក្មួយ​សាច់ញាតិ​ជិតខាង​ក្នុងភូមិ ចូលរួម​ប្រហែល​៣០​នាក់ ហើយ​កម្មវិធី​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​៥​ល្ងាច​។

​អធិការ​ដដែល​បញ្ជាក់​ថា ពេល​កំពុង​ហូបចុក​ក៏​ទាស់​ពាក្យសម្តី​គ្នា រហូត​ជនល្មើស​បាន​ទាញ​កាំភ្លើង​មក​បាញ់​ទៅលើ​ជនរងគ្រោះ​រហូត​អស់​មួយ​បង់ ហើយ​មាន​ស្នាម​ធ្លុះ​ចំនួន​១៥​កន្លែង ចំ​ដើមទ្រូង​ចំនួន​១​កន្លែង ចំ​ក្រោម​ក្លៀក​ខាង​ធ្វេ​ង​ចំនួន​២​កន្លែង ចំពោះ​ចំនួន​៤​កន្លែង ចំ​ក្រោម​ដោះ​ខាងស្តាំ​ចំនួន​៣​កន្លែង ចំ​ជង្គង់​ស្តាំ​ចំនួន​៣​កន្លែង និង​ចំ​ជង្គង់​ធ្វេ​ង​ចំនួន​២​កន្លែង បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។

ក្រោយ​ហេតុការណ៍​នេះ ជនល្មើស​បាន​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ មិន​ចាំ​ស្លាក​លេខ រត់គេចខ្លួន​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print