វិបត្តិផ្លូវចិត្តអ្វីបានគិតខ្លីដល់ថ្នាក់មកលោតទឹកសម្លាប់ខ្លួន ? នាងបានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ និង២០នាទី មានករណីអត្តឃាតលោតទឹកសម្លាប់ខ្លួន នៅចំនុចលើស្ពានគីហ្សូណាចន្លោះបង្គោល P៧-P៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភាព ផល្លិកា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

នារីរងគ្រោះខណ:ពេលជិះម៉ូតូជាមួយម្តាយចេញពីក្រុងកំពង់ចាមត្រឡប់ទៅផ្ទះវិញ ពេលដល់លើស្ពានបានចុះពីលើម៉ូតូ លោតពីលើស្ពានតែម្តង។

មូលហេតុ មានវិបត្តិផ្លូវចិត្ត ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចយើង បានជួយសង្រ្គោះយកមកដល់លើច្រាំង ទន្លេ និងបានទំនាក់ទំនងរថយន្តសង្គ្រោះបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ពេលមកដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយធ្វើកោសលវិច័យ សមត្ថកិច្ចជំនាញបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print