ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតLive ពីកាសុីណូយីហោ 4G Internet 88 កំពុងបើកដំណើរការយ៉ាងសប្បាយ មិនខ្លាចអាជ្ញាធរខណ្ឌទួលគោក និងផ្គើនប្រសាសន៍ សម្ដេចក្រឡាហាម ស ខេង

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសអោយលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយ តែជាក់ស្ដែងក្នុងមូលដ្ឋានខណ្ឌទួលគោក គេឃើញល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតLive ពីកាសុីណូ យីហោ” 4G Internet 88”និងយីហោ Internet GPH ២៤ម៉ោង កំពុងបើកដំណើរការយ៉ាងសប្បាយ មិនខ្លាចអាជ្ញាធរខណ្ឌទួលគោក និងផ្គើនប្រសាសន៍ សម្ដេចក្រឡាហាម ស ខេង ជាច្រើនកន្លែងនៅទឹកដីខណ្ឌទួលគោកផងដែរ ។

ជាក់ស្តែងទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតLike ពីកាសុីណូ បើកដំណើរការសុីសងយ៉ាងរលូននិង ពេញបន្ទុកដោយប្រើស្ទាយ ជ្រកក្រោមទីតាំងយីហោ 4G Internet 88 ទីតាំងនេះស្ថិតនៅផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង Internet GPH នៅផ្លូវ២៨៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានច្បាស់ការមួយ បានឲ្យដឹងថា៖ ទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត នេះបានបើកដំណើរការយ៉ាងរលូនដោយជ្រកក្រោមស្លាកយីហោ 4G Internet 88 និងយីហោ Internet GPH ២៤ម៉ោង ហើយមិនតែប៉ុណ្ណោះនៅផ្នែកខាងមុខមានដាក់បិទតែមជាក់កញ្ចក់ទ្វារ ភេសជ្ជៈសម្រាប់Free ដើម្បីយកចិត្ត ភ្ញៀវដែលទៅចាក់ភ្នាល់បាល់ជាការទាក់ទាញភ្ញៀវទាំងអស់នោះមិនឲ្យចេញទៅណាឡើយ ។ដោយមិនខ្លាចអាជ្ញាធរឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួចដោយមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ ដូច្នេះហើយ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគួរចុះពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ស្របតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។ ព្រោះទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតអោយមានបទល្មើសលួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខដោយសង្គមផងដែរ ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print