អាកាសយានដ្ឋាន​ទីក្រុង​បាលី​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​

ចែករំលែក៖

​មន្ត្រី​បាន​ថ្លែង​ថា​ អាកាសយានដ្ឋាន​បាលី​ កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ត្រូវ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ ។​ អាកាសយានដ្ឋាន​នេះ​បាន​រង​ការ​គំរាមកំហែង​ពី​ផ្សែង​ ផេះ​ក​ម្អែ​ភ្នំភ្លើង​ដែល​នៅ​ក្បែរ​នោះ​បាន​ផ្ទុះ​ក្នុងអំឡុងពេល​២​ថ្ងៃមុន​នេះ​ ធ្វើ​ឲ្យ​ជើងហោះហើរ​រាប់រយ​ជើង​ ចាំបាច់​ត្រូវ​តែ​ប្រកាស​ផ្អាក​ការ​ចេញដំណើរ​ ។​

nip-5-indonesia

​ខ្យល់​បក់​បោក​យ៉ាង​រំភើយ​នាំ​មក​ជាមួយ​នូវ​ផេះ​ និង​ផ្សែង​ពពក​ពី​ភ្នំភ្លើង​ Mount​ Rinjani​ ដែល​ជា​ភ្នំភ្លើង​រស់​មួយ​ស្ថិត​ជិត​ដែន​កោះ​ Lombok​ និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ Ngurah​ Rai​ ។​ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៥​ ខែវិច្ឆិកា​ ស្ថិត​នៅ​ពីលើ​អាកាសយានដ្ឋាន​ទីក្រុង​បាលី​ អាកាសធាតុ​ស្រឡះ​ល្អ​ប្រសើរ​ឡើង​វិញ​ អាច​បន្ត​ការ​ហោះហើរ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​អ្វី​ឡើយ​ ។​

​លោក​ Yulfriadi​ Gona​ ប្រធាន​អាកាសយានដ្ឋាន​បាន​ថ្លែងប្រាប់​ AFP​ ថា​ អាកាសយានដ្ឋាន​ត្រូវ​បើក​ឲ្យ​ដំណើរការ​ហោះហើរ​ឡើង​វិញ​ចាប់ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ម៉ោង​នៅ​ក្នុង​តំបន់​ ។​ ខ្យល់​បាន​តម្រង់​ទិស​បក់​បោក​ទៅ​កាន​ភាគ​ខាងត្បូង​ និង​ភាគ​និរតី​ ដែល​មាន​ន័យ​ថា​ ផេះភ្នំភ្លើង​ នឹង​មិន​ត្រូវ​បាន​បក់​មក​កាន់​ទីក្រុង​បាលី​ម្តងទៀត​ឡើយ​ ។​

​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​ត្រូវ​ប្រកាស​បិទ​កាលពី​រសៀល​ថ្ងៃ​អង្គារ​មក​ម្ល៉េះ​ ។​ មន្ត្រី​បាន​ប្រកាស​បន្ត​បិទ​អាកាសយានដ្ឋាន​នេះ​មិន​ឲ្យ​មានការ​ហោះហើរ​ដែល​យ៉ាងតិច​ណាស់​ក៏​រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៦​ ខែវិច្ឆិកា​នោះ​ដែរ​ ។​ ប៉ុន្តែ​ដោយសារ​ស្ថានការណ៍​មាន​លក្ខណៈ​ប្រសើរ​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ហើយ​ក្រុម​ភ្នាក់ងារ​ឧតុនិយម​ជាតិ​ក៏​បាន​បញ្ជាក់​អំពី​សុវត្ថិភាព​នោះ​ ទើប​ខាង​អាកាសយានដ្ឋាន​សម្រេច​បន្ត​ការ​ហោះហើរ​មុន​ពេល​កំណើត​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Yulfriadi​ Gona​ ប្រធាន​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​បាលី​ ។​

​ក្នុង​ចន្លោះ​ចាប់ពី​ថ្ងៃ​អង្គារ​ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ជើងហោះហើរ​ប្រមាណ​៧០០​ជើង​ ក្នុង​នោះ​មាន​ជើងហោះហើរ​អន្តរជាតិ​៣២០​ជើង​ត្រូវ​ប្រកាស​លុប​ចោលការ​ហោះហើរ​ ។​

​ការ​លុប​ចោល​ជើងហោះហើរ​ក្នុង​ចំនួន​ច្រើន​បែប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ចលាចល​ ជាប់​គាំង​អ្នកដំណើរ​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​បាលី​ ។​ ក្នុង​នោះ​មាន​ទាំង​ជាប់​គាំងដំណើរ​ទស្សនកិច្ច​របស់​លោក​អនុ​ប្រធានាធិបតី​ឥណ្ឌា​ លោក​ Mohammad​ Hamid​ Ansari​ ផង​ដែរ​ ។​

​ការ​ចរាចរណ៍​តាម​ដែនអាកាស​ ជា​និច្ចកាល​តែងតែ​រំខាន​ដោយ​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​ជា​ប្រទេស​មាន​ភ្នំភ្លើង​ប្រមាណ​១៣០​ នៅ​ទូ​ទាំង​ប្រទេស​ ហើយ​ភ្នំភ្លើង​ភាគច្រើន​សុទ្ធតែ​ភ្នំភ្លើង​រស់​នោះ​ ៕​

mount-rinjani

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print