គណៈកម្មាធិការសហគមន៍អឺរ៉ុបបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០១៧ ជនអន្តោប្រវេសន៍ដែលភៀសខ្លួនប្រមាណ៣លាននាក់នឹងមាននៅក្នុងប្រទេសសហគមន៍អឺរ៉ុប ខណៈដែលលំហូរជនភៀសខ្លួនតាមសមុទ្រមេឌីទែរ៉ាណេនៅតែបន្តបន្តកើតមានយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ ។
មន្ត្រីជាន់ខ្ពស់សហគមន៍អឺរ៉ុបបានថ្លែងថា ការហូរជនភៀសខ្លួនចូលទៅកាន់សហគមន៍អឺរ៉ុបទាំងនេះ បើទោះបីវាតិចតួចក៏ដោយ ប៉ុន្តែជាផលវិជ្ជមាន ប៉ះពាល់ដល់ដំណើរការរីកលូតលាស់សេដ្ឋកិច្ចសហគមន៍អឺរ៉ុប ដែលមានប្រព័ន្ធជីឌីភី .2-0.3 ភាគរយ ។
ការហូរចូលជនភៀសខ្លួននេះផងដែរធ្វើឲ្យពលរដ្ឋនៅសហគមន៍អឺរ៉ុបទាំងមូលកើន០.៤ភាគរយ ។ នេះបើតាមការព្យាករណ៍របស់គណៈកម្មាធិការសហគមន៍អឺរ៉ុប ។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា លំហូរជនភៀសខ្លួនស៊ីរីទៅកាន់សហគមន៍អឺរ៉ុប គ្មានសញ្ញាដែលណាដែលត្រូវថយចុះនោះឡើយ ។
អាកាសធាតុនៅសមុទ្រ Aegean ពិតជាគ្មានផលល្អប្រសើរនោះទេ នៅរដូវរងារនេះ ។ ប៉ុន្តែ លោក Peter Sutherland តំណាងពិសេសស្តីអំពីជនភៀសខ្លួនរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូននោះបានថ្លែងថា ពលរដ្ឋស៊ីរីគ្មានការភ័យខ្លាចដោយសារតែអាកាសធាតុនេះទេ ។ ពួកគេនៅតែបន្តដំណើរតាមសមុទ្រទៅកាន់សហគមន៍អឹរ៉ុបដដែល ។
លោកថ្លែងថា សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានរុញច្រានឲ្យមានការអស់សង្ឃឹម ហើយពលរដ្ឋចាប់ផ្តើមភៀសខ្លួន និងនៅតែបន្តភៀសខ្លួន បើពួកគេនៅតែគ្មានក្តីសង្ឃឹមនោះ ។ នេះហើយដែលពិភពលោកបច្ចុប្បន្នជាអ្នកទទួលខុសត្រូវ ប៉ុន្តែសហគមន៍អឺរ៉ុបជាអ្នកទទួលខុសត្រូវពិសេសជាងគេ ។
ជម្លោះ និងការរំលោភជិះជាន់ដែលកើតមាននៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន Eritrea និងសូម៉ាលីក៏បានជម្រុញឲ្យពលរដ្ឋភៀសខ្លួនទៅកាន់សហគមន៍អឺរ៉ុបផងដែរ ។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានអះអាងថា លំហូរជនភៀសខ្លួន និងជនអន្តោប្រវេសន៍ពីទួរគី ទៅកាន់ប្រទេសក្រិច ត្រូវរំពឹងថា នឹងបន្តកើតមានជានិច្ចដែលក្នុងមួយថ្ងៃនារដូវរងារនេះ មានមិនតិចជាង៥ពាន់នាក់នោះឡើយ ។
ប្រធានគណៈកម្មការសេដ្ឋកិច្ចពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប លោក Pierre Moscovici បានបញ្ជាក់ទាក់ទងជនភៀសខ្លួនខាងលើនេះដែរថា សហគមន៍អឺរ៉ុបត្រូវចំណាយសាធារណៈ និងការផ្គត់ផ្គង់កម្លាំងពលកម្មបន្ថែមទៀតទៅលើជនភៀសខ្លួនទាំងនោះ ហើយដែលធ្វើរួញតូចចុះមកប្រព័ន្ធផលិតផលដុលក្នុងស្រុក (GDP) របស់សហគមន៍អឹរ៉ុបទាំងមូលផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត