អង់គ្លេស​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​រាប់​ពាន់​នាក់​ពី​ប្រទេស​អេ​ហ្ស៊ី​ប​ ក្រោយ​ការ​គំរាម​វាយប្រហារ​ភេរវកម្ម

ចែករំលែក៖

​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ធ្វើ​មាតុភូមិ​និវត្ត​អ្នកទេសចរ​រាប់​ពាន់​នាក់​ពី​តំបន់​រមណីយដ្ឋាន​ Sharm​ el-Sheikh​ ប្រទេស​អេ​ហ្ស៊ី​ប​ ក្រោយ​មានការ​ព្រមាន​ថា​ យន្តហោះ​រុ​ស្ស៊ី​ដែល​ធ្លាក់​នោះ​ទំនងជា​បណ្តាល​មក​ពី​ទ​ង្វើ​ភេរវកម្ម​ ។​ ជើងហោះហើរ​ជា​ច្រើន​ត្រូវ​លុប​ចោល​ជើងការ​ហោះហើរ​ទៅ​កាន់​តំបន់​នោះ​ ។​

egypt-airport

​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ លោក​ Abdel​ Fattah​ al-Sisi​ មិន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ក្នុង​រមណីយដ្ឋាន​សមុទ្រ​ក្រហម​ ក្រោម​ពី​ចក្រភព​អង់គ្លេស​ និង​អា​មេ​រិ​កបាន​ថ្លែង​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់​កាលពី​ស​ប្តា​ហ៍​កន្លង​នៅ​ឧបទ្វីប​ស៊ី​ណាយ​ ដែល​សម្លាប់​មនុស្ស​២២៤​នាក់​ ។​

​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រកាស​ទទួលស្គាល់​ចំពោះ​គ្រោះថ្នាក់​ខាងលើ​នេះ​ថា​ជា​ទ​ង្វើ​របស់​ពួក​គេ​ ប៉ុន្តែ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ និង​រុ​ស្ស៊ី​ផង​ដែរ​បាន​ច្រាន​ចោលការ​អះអាង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ ដោយ​បញ្ជាក់​ថា​ ទីក្រុង​កៃ​រ៉ូ​រក​មិនឃើញ​ភស្តុ​តាង​ណាមួយ​ច្បាស់លាស់​ដើម្បី​កំណត់​បាន​ថា​ យន្តហោះ​ដែល​ធ្លាក់​នេះ​កើតឡើង​ដោយសារ​តែ​ការ​បាញ់ប្រហារ​នោះ​ឡើយ​ ។​

​ប្រទេស​បារាំង​បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​ចំពោះ​ការ​ធ្វើ​ដំណើរ​ដែល​គ្មាន​លក្ខណៈ​ចាំបាច់​ទៅ​កាន់​តំបន់​រមណី​យ្ឋា​ន​ ប្រទេស​អេ​ហ្ស៊ី​ប​នោះ​ បើ​ទោះបី​ថា​ ពលរដ្ឋ​របស់​ខ្លួន​តិចតួច​ប៉ុណ្ណោះ​ដែល​ស្ថិត​ទេសចរណ៍​នៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់​កើតឡើង​ បើ​ប្រៀបធៀប​ជាមួយ​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ដែល​មាន​ប្រមាណ​២០.០០០​នោះ​ ។​

​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់​ Lufthansa​ នៅ​ពេល​នេះ​បាន​លុប​ចោល​ជើងហោះហើរ​របស់​ខ្លួន​ ចេញ​ ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ Sharm​ ដើម្បី​ជា​ការ​ការពារ​ និង​ប្រុង​ប្រយ័ត្ន​ទុកជា​មុន​ ។​ អាកាសចរណ៍​ទូរ​គី​ក៏​បាន​លុប​ចោល​ជើងហោះហើរ​របស់​ខ្លួន​ពីរ​ជើង​ផង​ដែរ​ បើ​ទោះបី​មានការ​បញ្ជាក់​អះអាង​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ថា​ ខ្លួន​នឹង​បន្ត​ការ​ហោះហើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​អេ​ហ្ស៊ី​ប​នោះ​ក៏​ដោយ​ ។​

​ទោះបី​យ៉ាងណា​ គ្មាន​ការ​ព្រមាន​មិន​ឲ្យ​មានការ​ហោះ​ជា​អន្តរជាតិ​ ឬថា​ពី​សហគមន៍​អឺរ៉ុប​នោះ​ទេ​ ហើយ​អាកាសចរណ៍​អេ​ហ្ស៊ុ​ប​បាន​ហោះហើរ​ចាក​ចេញពី​ទីក្រុង​រ៉ូ​ម​ មក​កាន់​ទីក្រុង​រមណីយដ្ឋាន​ Sharm​ អេ​ហ្ស៊ី​ប​តាម​ការ​គ្រោងទុក​ ។​

​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ លោក​ Sisi​ បាន​និង​កំពុង​ស្ថិត​នៅ​ទីក្រុង​ឡុ​ង​ ចក្រភព​អង់គ្លេស​ដើម្បី​ពិភាក្សា​ការងារ​ដែល​គ្រោង​រយៈពេល​យូរ​មក​នោះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ដេ​វី​ដ​ កា​មេ​រុន​ ។​ លោក​ Sisi​ បាន​បញ្ជាក់​ថា​ លោក​ត្រៀមខ្លួន​រួច​ហើយ​នៅ​ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​របស់​អេ​ហ្ស៊ី​ប​ទាំងអស់​ដើម្បី​ការពារ​ដល់​អ្នក​ទេសចរណ៍​បរទេស​ ។​ លោក​បាន​ធានា​ថា​ គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នា​ពេល​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​អេ​ហ្ស៊ី​ប​ឡើយ​ ។​

​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ បាន​ប្រកាស​ផ្អាក់​រាល់​ការ​ហោះហើរ​ចេញ​ ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ប្រទេស​អេ​ហ្ស៊ី​ប​ ដែល​ភាគច្រើន​មាន​ភ្ញៀវ​ទេសចរណ៍​រុ​ស្ស៊ី​ និង​អង់គ្លេស​ច្រើន​ជាងគេ​នោះ​ និង​បាន​បញ្ជាក់​ដោយ​សង្ឃឹមថា​ ការ​ហោះហើរ​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ នឹង​បន្ត​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​អំពី​បញ្ហា​សន្តិសុខ​គ្រប់​ជ្រុងជ្រោយ​ ។​

​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​លោក​ដេ​វី​ដ​ កាម​រុន​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Sisi​ ប្រធានាធិបតី​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់​ថា​ «​យើង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មិត្តភក្តិ​ទាំងអស់​ ដើម្បី​ធានា​ថា​ អាកាសយានដ្ឋាន​របស់​យើង​ផ្តល់​ជូន​គ្រប់គ្រាន់​ពី​សន្តិសុខ​ និង​សុវត្ថិភាព​»​ ។​

​លោក​អះអាង​ថា​ ទីក្រុង​ឡុ​ង​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ ជាមួយ​ការ​ផ្តល់​ជូន​សន្តិសុខ​ សុវត្ថិភាព​នៅ​ឯអាកាស​យានដ្ឋាន​ Sharm​ el-Sheikh​ ក្រោយ​ស្នើ​ឲ្យ​ទីក្រុង​កៃ​រ៉ូ​ជួយ​ពិនិត្យ​មើល​ក្នុង​រយៈពេល​១០​ខែ​កន្លង​មក​នោះ​ ។​

​លោក​ កាម​រុន​ បាន​ថ្លែង​ថា​ «​យើង​កំពុងធ្វើការ​គ្រប់​នាទី​ជាមួយ​អេ​ហ្ស៊ី​ប​ដើម្បី​ធានា​ឲ្យ​បាន​ពី​សន្តិសុខ​ និង​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​។​ វិធានការ​ផ្សេងៗ​បន្ថែម​ទៀត​ត្រូវ​តែ​កំណត់​ឲ្យ​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​ Sharm​ el-Sheikh​ ដើម្បី​ធានា​ពី​សុវត្ថិភាព​ សន្តិសុខ​ឲ្យ​បាន​ល្អ​ប្រសើរ​»​ ។​

​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ ដេ​វី​ដ​ កាម​រុន​ កាលពី​ថ្មីៗ​នេះ​បាន​ថ្លែង​ទៅ​កាន់​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ឲ្យ​ជួយ​ច្បាស់លាស់​ទាក់ទង​ការ​សម្រេចចិត្ត​របស់​ប្រទេស​រុ​ស្ស៊ី​ ។​ លោកពូ​ទី​ន​ បាន​អះអាង​ថា​ ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ​ គួរតែ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​ការ​ស៊ើបអង្កេត​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នោះ​តែ​ប៉ុណ្ណោះ​ ៕​

04Plane-web-master675

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print