ក្រុម​បឹង​កេ​ត​អង្គរ​ត្រូវការ​គ្រាប់​បាល់​ច្រើន​ជាង​ណា​ហ្គា​វើ​ល​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុមកីឡា​បាល់ទាត់​បឹង​ កេ​ត​អង្គរ​ទំនង​ត្រូវ​ប្រើប្រាស់​កីឡាករ​ល្អៗ​ របស់​ខ្លួន​ឱ្យ​បាន​ច្រើន​សម្រាប់​ស្វែងរក​ គ្រាប់​បាល់​ពី​ក្រុម​ណា​ហ្គា​វើ​ល​នៅ​ជើង​ទី​២​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​វេលា​ ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ ។​

Boueng-Ket

​ទោះបី​យ៉ាងនេះ​ក្ដី​ទស្សនិកជន​នៅ​ចាំ​ មិន​ភ្លេច​ទេ​ កាលពី​ជើង​ទី​១​វគ្គ​ពាក់​ កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម​បឹង​កេ​ត​អង្គរ​ បាន​លេង​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ណា​ហ្គា​វើ​ល​ក្នុង​លទ្ធផល​ ៣-១​ កាលពី​ ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ខណៈ​ដែល​ជំនួប​ជើង​ទី​២​របស់​ក្រុម​ទាំង​២​ខាងលើ​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រោម​លេស​របស់​ ក្រុម​បឹង​កេ​ត​ថា​ពុំ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ប្រមូលផ្ដុំ​កីឡាករ​ហ្វឹកហាត់​រួម​គ្នា​ ។​ ម្យ៉ាងវិញទៀត​ក្រុម​បឹង​កេ​ត​កំពុង​ ជាប់​កាតព្វកិច្ច​តំណាង​ប្រទេស​កម្ពុជា​ ទៅ​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​តូ​យ៉ូ​តា​ មេគង្គ​ក្លិប​២០១៥​ ។​ ដោយ​សុំ​សហ​ ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពន្យារពេល​ មួយ​រយៈ​ ។​ ការ​សុំ​ពន្យារពេល​របស់​ ក្រុម​បឹង​កេ​ត​ធ្វើ​ឱ្យ​ក្រុម​ណា​ហ្គា​វើ​ល​មិន​សប្បាយចិត្ដ​ ពីព្រោះ​ណា​ហ្គា​វើ​ល​សម្លឹង​ ឃើញ​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ។​

​ចំពោះ​ជំនួប​ជើង​ទី​២​នា​ថ្ងៃ​ទី​៧​ ខែ​ វិច្ឆិកា​នេះ​ គ្រូបង្វឹក​ក្រុម​ណា​ហ្គា​វើ​ល​ លោក​ មាស​ ចាន់​ណា​ បាន​ប្រាប់​អ្នក​ សារព័ត៌មាន​ថា​ លោក​នៅ​តែ​មាន​ជំនឿ​ ចិត្ដ​ទៅ​លើ​កូនក្រុម​របស់​លោក​ដដែល​ ពីព្រោះ​គ្រប់យ៉ាង​បាន​រៀបចំ​ល្អ​អស់​ ហើយ​ ហើយ​ការ​លេង​នៅ​ជើង​ទី​២​នេះ​ ហើយ​ដែរ​ក្រុម​ណា​ហ្គា​វើ​ល​នៅ​បន្ដ​ជំហរ​ប្រើ​ទម្រង់​លេង​កាល​ ពី​ជើង​ទី​១​ដដែល​ ។​ ដោយឡែក​ លោក​ ប្រាក់​ សុ​វ​ណ្ណា​រ៉ា​ គ្រូ​ បង្គោល​របស់​ក្រុម​បឹង​កេ​ត​អង្គរ​ហាក់​ មាន​ជំនឿ​ចិត្ដ​ខ្ពស់​សម្រាប់​ជំនួប​ប្រកួត​ ជើង​ទី​២​លោក​អះអាង​ថា​ យ៉ាងណា​ក៏​ដោយ​ យើង​មាន​រយៈពេល​៩០​នាទី​ដើម្បី​ស្វែង​ រក​គ្រាប់​បាល់​ពី​ណា​ហ្គា​វើ​ល​វិញ​ ។​

​លោក​ ប្រាក់​ សុ​វ​ណ្ណា​រ៉ា​ ហាក់​មិន​ បាន​ផ្ដោត​ទៅ​លើ​កីឡាករ​ ចាន់​ វឌ្ឍនាការ​ ខ្លាំង​នោះ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ លោក​មាន​ក្ដី​សង្ឃឹម​និង​ទំនុកចិត្ដ​លើ​ កីឡាករ​បឹង​កេ​ត​ទាំងអស់​ ។​

​ប៉ុន្ដែ​ទោះ​យ៉ាងណា​ក្រុម​អ្នកវិភាគ​កីឡាបាល់ទាត់​ក្នុង​ ស្រុក​បាន​លើក​ឡើង​ថា​ ជំនួប​រវាង​ក្រុម​ណា​ហ្គា​វើ​ល​នឹង​ក្រុម​បឹង​កេ​ត​ពួក​គេ​សុទ្ធតែ​ទាមទារ​គ្រាប់​បាល់​ ពី​គូបដិបក្ខ​រៀងៗ​ខ្លួន​ប្រយោជន៍​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ។​

​គួរ​រំលឹក​ថា​ រដូវ​កាល​ឆ្នាំ​២០១៤​នៃ​ ពានរង្វាន់​មិត្ដ​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ក្រុម​ ភ្នំពេញ​ក្រោ​ន​ជា​ម្ចាស់​ជើងឯក​ ខណៈ​ ដែល​ក្រុម​បឹង​កេ​ត​អង្គរ​ គឺជា​ជើងឯក​រង​។​ ដូច្នេះ​គេ​ចាំ​មើល​ថា​តើ​ក្រុម​បឹង​កេ​ត​ អង្គរ​អាច​ឡើង​ទៅ​ប្រជែង​ជាមួយនឹង​ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ដែរ​ឬទេ​?​

camu21vindo

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print