ទាំងសេតវិមាន អាមេរិក និង វិមាន ក្រឹមឡាំងរុស្ស៊ីបានបញ្ជាក់ថា ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ បានអញ្ជើញ សមភាគីរុស្ស៊ី លោកពូទីន ទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាង មុខនេះ។
សារព័ត៌មានThe Guardian បានដក ស្រង់សម្តីអ្នកនាំពាក្យ សេតវិមាន លោក ស្រី Sarah Sanders បញ្ជាក់ថានៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានអញ្ជើញប្រធានាធិប តីពូទីន ទៅកាន់សេតវិមាន ដើម្បីពិភាក្សារឿងសំខាន់ៗនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។
ជំនួយការលោកពូទីន គឺលោក Yuri Ushakovបានបញ្ជាក់ថា លោកត្រាំពិត ជាបាន អញ្ជើញប្រធានាធិបតីពូទីន ។ ប៉ុន្តែទីក្រុងមូស្គូមិនទាន់រៀបចំឲ្យមានជំនួបកំពូល រវាងអាមេរិករុស្ស៊ី នៅឡើយ ដោយសារតែការបណ្តេញមន្ត្រីការបរទេស ៦០រូប របស់ប្រទេសទាំង២ ទៅស្រុក រៀងៗខ្លួន។
ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយ ក្រោយពេលដែលប្រទេសទាំងពីរកំពុង ប្រឈមមុខតានតឹង យ៉ាងខ្លាំង ពាក់ព័ន្ធ នឹងការបំពុល ចារបុរសជនជាតិរុស្ស៊ី នៅប្រទេសអង់គ្លេស។ អាមេរិកនិង ប្រទេសអឺរ៉ុប បានបណ្តេញមន្ត្រីទូត រុស្ស៊ីជាច្រើនចេញពីប្រទេសរបស់ខ្លួន ជាការ ប្រឆាំងនឹងសកម្មភាពសម្លាប់ចារបុរសអង់គ្លេស។
មកទល់ពេលនេះរុស្ស៊ីនៅតែ ច្រានចោល ការចោទប្រកាន់ ទាំងឡាយ របស់របស់អង់គ្លេស និងប្រទេសលោក ខាងលិច។ ប្រទេសជាច្រើនជុំវិញពិភពលោកក៏បានស្នើដល់អង់គ្លេស ផ្តល់ភស្តុ តាងច្បាស់លាស់ ថារុស្ស៊ីពិតជានៅពី ក្រោយការបំពុល ដោយជាតិគីមីនោះ ប្រាកដមែន៕ ម៉ែវ សាធី