ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ ឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន៥០កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានប្រើវិធានការញុះញង់ ដោយបានសុំគោលការណ៍ពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចុះធ្វើការឡោមព័ន្ធ និងឆែកឆេរចំណុចក្នុងឃ្លាំង សំណង់អាណាធិប តេយ្យ (អតីតឃ្លាំងពាណិជ្ជកម្ម) ដែលសង្ស័យពាក់ព័ន្ធលួចរក្សាទុក ចែកចាយ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី ០៣ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ខណៈពេលឡោមព័ន្ធនៅចំណុចខាងលើ គឺកម្លាំងនគរ បាលប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ដើម្បីធ្វើការឆែកឆេរតាមខ្ទមតូចៗដែលសង់ស្នាក់នៅបែបសំណង់អាណាធិប តេយ្យបានឃើញ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤ នាក់ ៖
១.ឈ្មោះ លាង វ៉ាន់ឌី ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មកស្នាក់នៅបណ្តោះអាសន្នចំណុចខាងលើ បានព្យាយាមរត់គេចខ្លួនចេញពីខ្ទមរបស់ខ្លួនស្នាក់នៅដោយនាំយកម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនបោះចោលបំបាត់ភស្ថុតាង តែត្រូវកម្លាំងយើងដេញចាប់ខ្លួនបានហើយឆែរឆេររកឃើញចំនួន ១៥ កញ្ចប់តូច ។
២.ឈ្មោះ វ៉ាន់ អ៊ឹងគា ហៅអាតួ ភេទប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំឋាននៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០៤ កញ្ចប់តូច (កំពុងសម្ងំលាក់ខ្លួនក្នុងខ្ទម) ។
៣.ឈ្មោះ ជឹម រឹម ហៅក្រឹម ភេទស្រី អាយុ ២៦ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ១៤ កញ្ចប់តូច នៅក្នុងខ្ទមដែលខ្លួនស្នាក់នៅ ។
៤.ឈ្មោះ លាង សុដាឡែន ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ១៧ កញ្ចប់ ( ធំ ០២ កញ្ចប់ និងធន់កណ្តាល ០១ កញ្ចប់ ) ។

បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានកសាងសុំណុំរឿងបញ្ចូនជនសង្ស័យប្រុសស្រី ០៤ នាក់ខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន ៥០ កញ្ចប់ (ក្នុងនោះធំ ០២ កញ្ចប់ និងធន់កណ្តាល ០១ កញ្ចប់ ) ទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

ដោយផ្អែកទៅលើចម្លើយសារភាព , លទ្ធផលធើ្វតេស្ដស្វែងរកសារធាតុញៀនបញ្ជាក់ថាវិជ្ជមាន (មានផ្ទុកសារធាតុញៀនក្នុងខ្លួន) និងវត្ថុតាងដែលសមត្ថកិច្ចបានធ្វើការដកហូតនៅចំពោះមុខជនសង្ស័យផ្ទាល់ ៕ វណ្ណុះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print