ឆ្លងចរន្តអគ្គីសនីឆាប់ឆេះឃ្លាំងស្តុកគ្រឿងសំណង់បំពាក់ខុនដូរអស់រាប់លាន់បាត

ចែករំលែក៖

ប៉ោយប៉ែត:ឆ្លងចរន្តអគ្គីសនីឆេះឃ្លាំងផ្ទុកគ្រឿងសំភារ;សំណង់របស់ក្រុមហ៊ុន(R&ZT)បំពាក់ខុនដូខាតអស់រាប់លាន់បាតកាលពីរសៀលថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០១៨​ នៅចំណុចភ្លំ១០០ចំងាយពីព្រំដែនកម្ពុជា ថៃប្រហែលជា១០០ម៉ែត្រឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

តាមសេចក្តីរាយការពីសមត្ថកិច្ចប្រាប់ថា:នៅកន្លែងកើតហេតុគេសង្កេតឃើញអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាបន័ជាមួយនិងរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងដែលជារបស់កាស៉ីណូចំនួន៤​ គ្រឿងនិងជារបស់នគរបាលក្រុងប៉ោយប៉ែត១គ្រឿងទើបឈានដល់គ្រប់គ្រងស្ថានការបាននៅម៉ោង៦និង៣០នាទីយប់ថ្ងៃដែល។

ក្នុងហេតុការនោះម៉ូតូសង់ចំនួន២គ្រឿង ជារបស់កម្មករត្រូវអគ្គីភ័យឆាប់ឆេះតែមិនបណ្ថាលឧ្យកម្មករឬប្រជាពលរដ្ឌណាស្លាប់ក្នុងហេតុការនោះទេ។

សមត្ថកិច្ចប្រាប់ថាបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី មុនកើតហេតុគេសង្កេតឃើញអណ្ថាតភ្លើងឆេះចេញពីដំបូល បន្ទាប់មកក៏រាល់ដាលដល់សំភារ:សំណង់គ្រប់ប្រភេទនៅក្នុងឃ្លាំងស្តុកឥវ៉ាន់បណ្ដាលឧ្យខូចខាតសំភារ:គិតជាទឹកប្រាក់ប្រមាណជា២លានបាតប្រាក់ថៃ។ឃ្លាំងស្តុកគ្រឿងសំណង់ខាងលើនោះមានទំហំ២៥ម៉ែត្រគុណ៣០ម៉ែត្រជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន​ &ZT​ហើយគ្រឿងសំណង់នោះជាគ្រឿងបំពាក់ខុនដូ៨ជាន់ដែលទើបសង់ថ្មី​ ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print