បាញ់ប្រហារនៅទីស្នាក់ការក្រុមហ៊ុន YouTube នៅអាមេរិក របួស៣នាក់

ចែករំលែក៖

កាលពីរសៀលថ្ងៃទី៣ ខែមេសា ស្នូរកាំភ្លើងបានឮចេញពីការិយាល័យ ក្រុមហ៊ុន YouTube ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក។ ហេតុការណ៍ផ្ទុះអាវុធខាងលើ បណ្តាលឲ្យមនុស្ស៣នាក់រងរបស និងបង្កឲ្យមានភាពចលាចលកើតឡើង។ ជនបង្កហេតុត្រូវបានគេដឹកថា ជាស្ត្រី ហើយស្ត្រីដៃដល់អាចធ្វើអត្តឃាត។

ស្នងការប៉ូលិសទីក្រុង San Bruno លោកBarberiniបានបញ្ជាក់ថា «ជនសង្ស័យបានស្លាប់ នៅខាងក្នុងអគារ ដោយមានស្នាមរបួសបង្កឡើងដោយខ្លួនឯង នៅពេលនេះ យើងជឿជាក់ថា ជនដៃដល់ផ្ទុះអាវុធ បានធ្វើអត្តឃាត» ។

លោក Barberiniក៏បានលើកឡើងពីជនរងគ្រោះ៤នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើ ហើយការបាញ់ប្រហារខាងលើរបស់ខ្មាន់កាំភ្លើងមានចេតនាអ្វី ក៏មិនទាន់ដឹងនៅឡើយ។ កម្លាំងប៉ូលិសបានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីបើកការស្រាវជ្រាវ ចំណែកជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាល។

កម្លាំងពិសេសប្រឆាំងភេរវកម្ម SWAT និងឧទ្ធម្ភាគចក្រ បានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបានព័ត៌មានស្តីពីសកម្មភាពបាញ់ប្រហារខាងលើផងដែរ ហើយរដ្ឋាភបាលក៏បានតាមដានរាល់សកម្មភាពដែលកំពុងតែកើតឡើងនៅទីក្រុង San Bruno ។

នៅក្នុងបណ្តាញសង្គម ប្រធានាធិបតី ត្រាំ បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងអរគុណដល់កម្លាំងប៉ូលិស ដែលបានទៅកាន់កន្លែងកើតហេតុទាន់ពេលវេលា ។ ទីតាំងក្រុមហ៊ុន YouTube មានចម្ងាយពីទីតាំងក្រុមហ៊ុន Google ប្រមាណ៥០គីឡូម៉ែត្រប៉ុណ្ណោះ ៕ ម៉ែវ សាធី

...

Officers run toward a YouTube office in San Bruno, Calif., Tuesday, April 3, 2018. (AP Photo/Jeff Chiu)
Mandatory Credit: Photo by Jeff Chiu/AP/REX/Shutterstock (9490460a)
Officers walk near a YouTube office in San Bruno, Calif., . Police in Northern California are responding to reports of a shooting at YouTube headquarters in the city of San Bruno
Youtube Shooting, San Bruno, USA – 03 Apr 2018


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print