ភ័យ​លស់​ព្រលឹង​ ឌុបប្រពន្ធផ្ទៃពោះបីខែទៅពិនិត្យសុខភាព​ របូតកន្ទុយរ៉ឺម៉កម៉ូតូប៉ះត្រូវ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​ ៖​ មនុស្ស​ពីរ​នាក់បានរងរបួស​ ខណៈ​ប្តីឌុប​ប្រពន្ធទៅពិនិត្យសុខភាពផ្ទៃពោះ​ ចៃដន្យ​ស្រាប់​តែ​មាន​រ៉ឺម៉កម៉ូតូមួយគ្រឿងបានរបូតកន្ទុយរ៉ឺម៉កមកប៉ះជាមួយ​ម៉ូតូរបស់ជនរងគ្រោះ​ ដែលកំពុងធ្វើដំណើរលើដងផ្លូវ​ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨​និង៤៥នាទី​ ព្រឹក​ ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបំបែកទៅកាំងមេម៉ាយ ម្តុំផ្សាគីឡូពីរ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានអោយដឹងថា​ នៅថ្ងៃកើតហេតុ​ អ្នកបើក​ រ៉ឺម៉ក​ម៉ូតូ​បានចេញពីផ្ទះ​ ដោយផ្ទុកដែក​ ក្នុងគោលបំណងទៅ​ធ្វើផ្ទះ​អោយគេ​ ។ លុះមកដល់ចំណុចកើតហេតុបានវាក់នឹង​ ម៉ូតូ​មួយ​គ្រឿង​ ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា​ បណ្តាល​អោយរហូតកន្ទុយរ៉ឺម៉កមកប៉ះនឹងម៉ូតូពីរនាក់ប្តីប្រពន្ធមានផ្ទៃ​ពោះបីខែ​ដែលមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ​ បង្កអោយ​ ប្តីប្រពន្ធរងរបួស​ ហើយត្រូវបាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្ក្រោះ​បន្ទាន់នៅមន្ទីពេទ្យយោធភូមិភាគទី១​ ។

តាមការពិនិត្យរបស់គ្រូពេទ្យបានអះអាងថា សុខភាព​ម្តាយទាំងកូន មានសុភាពធម្មតា​ គ្រាន់តែម្តាយមានការភិតភ័យតក់ស្លុតតែប៉ុណ្ណោះ​ ។ បច្ចុប្បន្នត្រូវបានចេញពីរមន្ទីពេទ្យ ទៅផ្ទះវិញហើយ​ ។

លោកខែក សារី នាយផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ស្ត្រីរងគ្រោះនោះមានឈ្មោះ​ ឃឹម ស្រីនាង អាយុ២៥ឆ្នាំរស់នៅភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកបន្តថា​ រ៉ឺម៉ក​ម៉ូតូ​ គ្មានពាក់ស្លាកលេខទេ​ បើកបរខ្វះការ​ ប្រុងប្រយ័ត្ន​។ ​ ចំណែកម៉ូតូ​របស់ជនរងគ្រោះម៉ាកហុងដា​ សេ១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ឆ្នាំ២០១៨ ពាក់ស្លាកលេខស្ទឹង​ត្រែង​1C-4645 ។

លោកបញ្ជាក់ថា​ ក្រោយពេលកើតហេតុ ភាគីសងខាង​ បានចរចាសម្របសម្រួលគ្នាដោយមានទំនួលខុសត្រូវ​ ដើម្បី​បញ្ចប់​រឿង​ ៕​ ដោយ​ ៖​ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print