ភ្នំពេញ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល ម៉ាឡេស៊ី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួមសន្និសីទហាឡាល់ ពិភពលោកលើកទី១០ និងពិព័រណ៏ ហាឡាល់ អន្តរជាតិ លើកទី១៥ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព លោក Dato’ Sri Mohd Najib Tun Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់ពីថ្ងៃទី៣-៥ មេសា ២០១៨ ។ ក្នុងកម្មពិធីនេះ ដែរក៏មានការចូលរួម ១២០០ នាក់ ជានាយក រដ្ឋមន្ត្រី អតីតនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ឥស្សរជន ស្ថាប័ន ហាឡាល់ ធនាគារ ក្រុមហ៊ុន វិនិយោគិន សភាពាណិជ្ជកម្ម បណ្ឌិត សាស្ត្រាចារ្យ មកពីបណ្តាប្រទេសចំនួន៦០ ជុំវិញពិភពលោក។ គណៈប្រតិភូកម្ពុជាបានចេញដំណើរ កាលពីរសៀលថ្ងៃ អង្គារ ៣រោច ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។
តាមការគ្រោងទុក ក្នុងឱកាសដំណើរទស្សនកិច្ច ជាផ្លូវ ការនេះ លោកអូស្មាន ហាស្សាន់ និងដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ ជាមួយ លោក Dato’ Sri Mohd Najib Tun Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង សម្តេច Tun Dr. Abdullah Ahamd Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជារដ្ឋមន្រ្តីមហាផ្ទៃ សម្តេច Tun Musa Hitam អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេច Tun Zaki Bin Tun Azmi អតីតប្រធានតុលាការម៉ាឡេស៊ី និងបណ្តារដ្ឋមន្រ្តី ឥស្សរជន វិនិយោគ អង្គការ-សមាគមន៍ សំខាន់ៗមួយចំនួនទៀត។ ដោយឡែក ថ្ងៃព្រហស្បតិ៍ទី៤-៥មេសា២០១៨នេះ លោកអូស្មាន ហស្សាន់ នឹងជួបសំណេះសំណាលពិសាអាហារ សាមគ្គីជា មួយតំណាងបងប្អូនខ្មែរឥស្លាម និងសិស្សនិស្សិត ដែលកំពុង ធ្វើការងារ និងសិក្សារៀនសូត្រនៅម៉ាឡេស៊ីប្រមាណ៣០០ នាក់ នៅតំបន់កាចាង រដ្ឋសឺឡារងរ ប្រទេសម៉ាឡេសុី ក្នុងគោលបំណង ផ្ដល់ភាពស្និទ្ធស្នាល រាប់អានរាក់ទាក់ជាបងប្អូនខ្មែរតែមួយ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សហគមន៏ខ្មែរឥស្លាមមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ ក៏ដោយសារ មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយក រដ្ឋមន្ដ្រី នៃព្រះរាណាចក្រកម្ពុជា សហគមន៏ខ្មែរឥស្លាមទាំងអស់ រស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ សុខដុមរមនា មានសុខសន្ដិភាពពេញលេញ ក៏ដោយសារ មានការ ដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផងដែរ ។ រាជរដ្ឋាភិ បាលបានសម្បទានគ្រប់បែបយ៉ាង ដល់ការចូលរួមកសាងសហគមន៍ខ្មែរឥស្លាម ជាពិសេសវិស័យអប់រំ ដូចជា ប្រាក់ បៀវត្សគ្រូ បង្រៀន និងការសាងសង់អាគារសិក្សា ជូនស្ទើគ្រប់ទីកន្លែងផងដែរ ៕ ដោយ៖សំរិត