ឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ MILOS MICEVIC ភេទប្រុស ឆ្នាំកំណើត ២៤.០៣.១៩៨១ សញ្ជាតិសែបប៊ី ពាក់ពន្ធ័ករណីហិង្សាដោយចេតនាដោយជនសង្សយ័ប៉ុនប៉ងយកសាំងដុតហាងរបស់គេ តែត្រូវបានកម្លាំងជំនាញនគរ បាលសង្កាត់កោះរ៉ុងសន្លឹម ជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ដែលបានប្រព្រឹត្តិកាលពីយប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅហាងឈ្មោះ ចាំងហ្គោលបារ ក្នុងក្រុមទី៤ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង ព្រះសីហនុ ហាងរបស់ជនរងគ្រោះ តែត្រូវបានកម្លាំងជំនាញនគរ បាលប៉ុស្តិ៍សង្កាត់កោះសន្លឹម ជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។

ជនរងគ្រោះចំនួន ២នាក់ ឈ្មោះ ផន រិទ្ធី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ និងឈ្មោះ ឈន សូរិយា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាងកើតហេតុ បច្ចុប្បន្ន អ្នកទាំង២រស់នៅកន្លែងកើតហេតុខាងលើ ។ វត្ថុតាងចាប់យកបាន ប៊ីដុងដាក់សាំង១ មានប្រេងសាំប្រហែល១លីត្រជាង។ មូលហេត ជនសង្ស័យខឹងជនរងគ្រោះមិនព្រមលក់ភីសាឲ្យគាត់ហូប លក់ឲ្យតែអ្នកដទៃ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានធ្វើកំណត់ហេតុចាប់យក និងឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print