ភ្នំពេញ៖ ប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលរង១ រូប និងនាយករដ្ឋបាល១រូប គឺលោក ហួត ហៃ ជាអភិបាលរងរាជធានី (មកពីនាយករដ្ឋបាល) មកជំនួសលោកអៀន អូននី ត្រូវផ្ទេរភារកិច្ច ទៅក្រសួងមហាផ្ទៃ ។លោកសេង វណ្ណៈ ជានាយករដ្ឋបាលរាជធានី ( មកពីនាយករងទីចាត់ការរៀបចំក្រុង )។ ការផ្ទេរភារកិច្ច និងប្រកាសតែងតាំងនេះ គឺតម្រូវឲ្យការងារ រដ្ឋបាលនៅរាជធានីភ្នំពេញ អនុវត្ដផ្ទៃក្នុងទៅដោយ រលូន ពិសេសការងារ បម្រើសេវាផលប្រយោជជូនប្រ ជាពលរដ្ឋប្រកបដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាព ។
ពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះធ្វើឡើង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។ នៅព្រឹកព្រហស្សតិ៍៥រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦ ១ត្រូវនឹងថ្ងៃទី០៥ មេសា ២០១៨ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ ក្នុងនាមជាសេនាធិការរបស់រដ្ឋបាលរាជធានី ភ្នំពេញ មន្ត្រីចំណុះអោយរដ្ឋបាលរាជធានីបានបំ ពេញការ ងារយ៉ាងល្អនាពេលកន្លងមកនេះ។
លោកបន្ដថា៖ ការប្រកាសតែងតាំងនេះ ធ្វើឡើងជាធម្មតា ទៅតាម នីតិវិធី នៃច្បាប់ ជាក់ស្តែងសម្រាប់ពេលនេះគឺបានប្រកាស់តែងតាំងលោក ហួត ហៃ ជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោកអៀន អូននី ដោយត្រូវ ទទួលការងារនៅក្រសួងមហាផ្ទៃ ។ ដូច្នេះលោក ហួត ហៃ ត្រូវ យកចិត្តទុកដាក់ ប្រកបដោយជោគជ័យនិងសហការការ សាមគ្គីភាពអោយបានល្អ ដើម្បីជម្រុញអោយមន្ទីរនេះកាន់តែទទួលបានការគាំទ្រ មានជំនឿជឿទុកចិត្តមកលើមន្ទីរនេះ។
លោក ហួត ហៃ បានឡើងធ្វើការប្តេជ្ញាចិត្តថា ៖លោក នឹងយកអស់កម្លាំងកាយចិត្តបំរើការងារជូនប្រជាពរដ្ឋ និងបង្កើនការងារអោយបានទ្វេដង ដើម្បីអនុវត្ដ ការងារ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ពិសេស រក្សាសាមគ្គីភាព ផ្ទៃក្នុងឲ្យបាល្អជាមួយគ្នា ។ លោកបន្ដថា៖ ក្នុងនាមលោកជាអភិបាលរង នេះលោក នឹងបំពេញលើការងារនេះ អោយកាន់តែល្អ ដោយត្រូវជួយទាំងកាយនិងចិត្តដល់អ្នកមានបញ្ហាជូនចំពោះ ប្រជាពលរដ្ឋ នៅសហគមន៏ ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បាន បញ្ជាក់ថា៖ ដើម្បីសម្រេចភារកិច្ចនេះឱ្យបានល្អ មន្ដ្រី ដែលទើបនិងទទួលភារកិច្ចថ្មី ត្រូវខិតខំលើកគោរព តាមផែការការងារ ច្បាស់លាស់ និងចំគោលដៅដើម្បីអនុវត្តន៍ដោយរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ខណ្ឌ សង្កាត់។
លោកបន្ដថា៖ ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់ កិច្ចការដែលរាជ រដ្ឋាភិ បាល បានប្រគល់ជូន ដោយអនុវត្តន៍ឱ្យបានជាក់ស្ដែង នូវការ កែ ទម្រង់ ស៊ីជម្រៅ លើគ្រប់ វិស័យ របស់រាជ រដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍ តាម ពាក្យ ស្លោក បម្រើ ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុល ភាព ប្រទេសជាតិ ៕
ដោយ៖ សំរិត