ចាប់ឃាតកកាប់សម្លាប់ប្រពន្ធនិងកូន២នាក់នៅត្បូងឃ្មុំបានហើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ អំពើឃាតកម្មដ៏សាហាវកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នៅស្រុកត្បូងឃ្មុំ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ចាប់ខ្លួនឃាតករ​ កាប់សម្លាប់​មួយគ្រួសារបានហើយ​ ។

ការឃាត់ខ្លួននៅថ្ងៃទី ០៥​ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង​១៧:០៥នាទីខណះដែលជនល្មេីសបំរុងគេចខ្លួនទៅប្រទេសថៃ។

ក្រោយពេលចាប់ជននេះបាន សមត្ថកិច្ចបានរកឃេីញខ្សែក និងម៉ូតូរបស់ជនរងគ្រោះ(ជារបស់ប្រពន្ធ) ហេីយមានរយៈពេល០៦ថ្ងៃគត់គិតចាប់ពីថ្ងៃសំលាប់ប្រពន្ធ និងកូនមក។ ខណៈពេលនេះ ជនល្មេីសបាននឹងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហេីយ។

ជននេះអាចប្រឈមមុខនឹងមាត្រា២០០នៃក្រមនិតិវិធីព្រហ្មទណ្ឌ ហេីយអាចជាប់គុកអស់មួយជីវិត ដោយឡែកពត៌មានពិស្តារ យេីងខ្ញុំនឹងជូនជាបន្តបន្ទាប់មក។ក្នុងនោះដែលយើងខ្ញុំសូមគោរពថ្លែងអំណរគុណជូនចំពោះ៖
១-ឯកឧត្តមនាយឧត្តមសេនីយ៏អគ្គស្នងការនគរបាលជាតិដែលបានចង្អុលដឹកនាំ។
២-ឯកឧត្តមនាយឧត្តមសេនីយ៏អគ្គស្នងការរងទទួលផែន
ព្រហ្មទណ្ឌដែលបានផ្តល់យោបល់ជំនាញ។
៣-ឯកឧត្តមឧត្តមសេនីយ៏ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ
ដែលបានសំរបសំរួលនិតិវិធី។
៤-លោកប្រធានក្រុមការងារCPU ដែលបានចុះប្រតិបត្តការផ្ទាល់
៥-លោកឧត្តមសេនីយ៏ទោ ស្នងការនគរបាលខេត្តឧត្តរមានជ័យដែលបានសហការណ៏យ៉ាងពេញទំហឹង រហូតចាប់បានជនដ៏ឃោរឃៅនេះ ដេីម្បីរៀបចំបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់ ៕​ វណ្ណៈ​

ចាប់ឃាតកកាប់សម្លាប់ប្រពន្ធនិងកូន២នាក់នៅត្បូងឃ្មុំបានហើយ

ខេត្តត្បូងឃ្មុំ ៖​ អំពើឃាតកម្មដ៏សាហាវកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នៅស្រុកត្បូងឃ្មុំ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ចាប់ខ្លួនឃាតករ​ កាប់សម្លាប់​មួយគ្រួសារបានហើយ​ ។

ការឃាត់ខ្លួននៅថ្ងៃទី ០៥​ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង​១៧:០៥នាទីខណះដែលជនល្មេីសបំរុងគេចខ្លួនទៅប្រទេសថៃ។

ក្រោយពេលចាប់ជននេះបាន សមត្ថកិច្ចបានរកឃេីញខ្សែក និងម៉ូតូរបស់ជនរងគ្រោះ(ជារបស់ប្រពន្ធ) ហេីយមានរយៈពេល០៦ថ្ងៃគត់គិតចាប់ពីថ្ងៃសំលាប់ប្រពន្ធ និងកូនមក។ ខណៈពេលនេះ ជនល្មេីសបាននឹងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហេីយ។

ជននេះអាចប្រឈមមុខនឹងមាត្រា២០០នៃក្រមនិតិវិធីព្រហ្មទណ្ឌ ហេីយអាចជាប់គុកអស់មួយជីវិត ដោយឡែកពត៌មានពិស្តារ យេីងខ្ញុំនឹងជូនជាបន្តបន្ទាប់មក ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print