តារាបាត់ទាត់អន្តរជាតិ RUUD VAN NISTELROOY ទៅទស្សនាប្រាសាទអង្គរវត្ត ដែលល្បីល្បាញលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសជួបជាមួយអ្នកគាំទ្ររបស់ខ្លួនក្នុងថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចទេសចរណ៍នៅលើទឹកដីកម្ពុជា នាត្រីថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ នៅកោះពេជ្រ លោក Ruud van Nistelrooy​ បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ដល់អ្នកគាំទ្រ ហើយប្រកាសថា នឹងទស្សនាប្រាសាទអង្គរវត្តដែលកំពុងល្បីល្បាញលើពិភពលោក។

លោក Ruud van Nistelrooy ដែលជាអតីតខ្សែប្រយុទ្ធបាល់ទាត់របស់ក្រុម Manchester United និងក្រុម Real Madrid បានធ្វើការដង្ហែពាន UEFA Champions League ឆ្នាំ២០១៨ និងបានជួបអ្នកគាំទ្រ ដែលរៀបចំដោយស្រាបៀរ Heineken

ក្នុងឱកាសជួបជាមួយអ្នកគាំទ្ររបស់ខ្លួន លោក Ruud van Nistelrooy បានថ្លែងថា លោកមានដំណឹងល្អមួយសម្រាប់បងប្អូនទាំងអស់គ្នា ហើយនឹងធ្វើឲ្យបងប្អូនមានភាពរំភើបរីករាយជាខ្លាំងផងដែរ នោះគឺរង្វាន់ដ៏ធំពីរូបលោកផ្ទាល់តែម្តង ។ នៅពេលដែលសួរថា តើលោក Ruud van Nistelrooy មានអារម្មណ៍យ៉ាងណាដែលមកដល់ប្រទេសកម្ពុជា? លោក Ruud បានបញ្ជាក់យ៉ាងខ្លីថា ” លោកមានភាពសប្បាយរីករាយដែលមានឱកាសជួប​ជាមួយពលរដ្ឋកម្ពុជា និងស្វែងយល់ពីប្រទេសកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមពីប្រជាជនកម្ពុជា ដោយក្នុងថ្ងៃទី៤ខែមេសានេះ ខ្ញុំបានធ្វើដំណើរទៅទស្សនាព្រះបរមរាជវាំង ហើយនៅថ្ងៃស្អែកខ្ញុំនឹងទៅទស្សនាប្រាសាទអង្គរវត្ត”។ ខ្ញុំចង់ទៅលេងឯខេត្តសៀមរាបអង្គរ  ព្រោះខេត្តនេះសម្បូរទៅដោយប្រាងប្រាសាទជាច្រើន ដែលសុទ្ធសឹងតែជាប្រាសាទ ដែលមានកេរិ៍ឈ្មោះល្បី ជាពិសេសប្រាសាទអង្គរវត្តដែលមានភាពល្បីល្បាញនៅទូទាំងសាកលលោក ខ្ញុំចង់ទៅលេងប្រាសាទអង្គរវត្តខ្លាំងណាស់Ruud បានបញ្ជាក់យ៉ាងដូច្នេះ។

នារាត្រីចុងក្រោយនេះ កំពូលកីឡាករបាល់ទាត់លោក Ruud van Nistelrooy បានចុះហត្ថលេខាជាមួយអ្នកគាំទ្ររបស់ខ្លួន នៅលើអាវ វត្ថុអនុស្សាវរីយ៍ និងបាល់ទាត់ និងមានការថតរូបជាមួយកំពូលកីឡាករបាល់ទាត់អន្តរជាតិ និងថតរូបជាមួយពានរង្វាន់ UEFA CHAMPIONS LEAGUE ជាដើម។

អមជាមួយវត្តមាន របស់លោកRuud van Nistelrooy ស្រាបៀរ Heineken ក៏បាន អញ្ជើញតារាចម្រៀងល្បីៗ ដែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមច្រៀងកំដអារម្មណ៍ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិនៅក្នុងរាត្រីនោះផងដែរ។

សូមរំលឹកថា កម្មវិធីដំណើរទេសចរណ៍ រយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើង ដោយស្រាបៀរ Heineken ហើយកម្មវិធីនេះ នឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រ ទូទាំងពិភពលោក នូវឱកាសផ្ទាល់ ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ តាមរយៈយុទ្ធនាការ របស់ស្រាបៀរ Heineken ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print