បុរសជាជនជាតិចិនម្នាក់ស្រវឹងបើករថយន្តម៉ាកកាមេរីបាឡែន មួយគ្រឿង បុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ហើយធ្វើចរិតឈ្លើយទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ហើយធ្វើចារិតឈ្លើយណាស់ក្រោយពីបើករថយន្តម៉ាកកាមេរីបាឡែនមួយគ្រឿង បានជ្រុលទៅបុកបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ពេញទំហឹង ដែលឈរនៅចិញ្ចើមផ្លូវ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃនេះ ថ្ងៃ សុក្រ  ៦ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅជិតស្ពាននាគភ្លោះ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនជាតិចិនម្នាក់បានបើរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8662 រួមដំណើរជាមួយនារីជាជនជាតិ​ចិនម្នាក់ផងដែរ បានរេចង្កូតទៅបុកចំម៉ូតូដែលចតនៅចិញ្ចើមផ្លូវហើយបានទៅបុកបុរសម្នាក់ដែរឈរកំពុងនៅក្បែរនោះបណ្ដោយអោយគាបជើងជាប់នឹងរថយន្តត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ក្រោយពីបុរសជាជនជាតិចិនបុកគេហើយក៏មានការខឹងសម្បារពីប្រជាពលរដ្ឋទាស់ឌឺដងដាក់ជនជាតិចិនខាងលើនោះធ្វើឲ្យជនជាតិចិននោះខឹងឡើងលើរថយន្តហើយដោះអាវគុបចោលផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានបាននាំខ្លួនជនបង្កទាំង២នាក់នោះនឹងរថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print