ពលករខ្មែរធ្វើការងារនៅប្រទេសថៃសម្រុចេញ ខណៈសមត្ថកិច្ចនៅមាត់ច្រកថៃ-ខ្មែរ សម្រុកទារលុយម្នាក់អស់ជិត៤ម៉ឺនរៀល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃរាប់ពាន់នាក់គេសង្កេតឃើញនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បាននាំគ្នាធ្វើដំណើរសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង​ឈមនិងច្រកបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ។

ការសម្រុកចេញបង្កឱ្យមានការកកស្ទះចរាចរណ៍ ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះនឹងឈានមកដល់នោះ

ខណៈដែលការចាកចេញតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង បែរជាពលករខ្មែរទាំងនោះមានការត្អូញត្អែរនិងចោទប្រកាន់ថាសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ ប្រចាំនៅច្រកទ្វារបានទារប្រាក់ពីពួកគាត់ក្នុងម្នាក់៣រយបាតប្រាក់ថៃស្មើនិងជិត៤ម៉ឺនរៀលប្រាក់ខ្មែរ ។

ការចោទប្រកាន់ថាមានយកប្រាក់ពីពលករខ្មែរធ្វើដំណើរមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំពីសមត្ថកិច្ចថៃនិងសមត្ថកិច្ចកម្ពុជានៅមាតច្រកទ្វាព្រំដែននោះត្រូវគេមើលឃើញថាសមត្ថកិច្ចទាំងនោះកំពុងអនុវត្តផ្ទុយពីសេចក្តីប្រកាសរួរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃដែលបានឯកភាពគ្នាមិនឱ្យមានការយកប្រាក់ពីពលករខ្មែរ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដល់ពលករខ្មែរបានចាកចេញមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំឱ្យបានល្អផងដែរ

បើតាមការបញ្ជាក់ឱ្យដឹងពីលករខ្មែរប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ពួកគាត់បានឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀងឈមនិងច្រកទ្វារព្រំដែនបានឡែម ស្រុកប៉ូងណាំរ៉ន បានបង់ប្រាក់ទៅឱ្យសមត្ថកិច្ចកម្ពុជាក្នុងម្នាក់១រយបាតប្រាក់ថៃស្មើនិងជាង១ម៉ឺនរៀល បង់ប្រាក់ឱ្យសមត្ថកិច្ចថៃ២០០បាតប្រាក់ថៃស្មើនិងជាង២ម៉ឺនរៀលប្រាក់ខ្មែរ ទោះបីពួកគាត់មានឯកសារសម្រាប់ការឆ្លងដែនស្របច្បាប់ក៏គេតម្រូវឱ្យបង់ប្រាក់នោះផងដែរ។មិនតែប៉ុណ្ណោះចំណែកអីវ៉ាន់ខ្លះដែលពករខ្មែរទិញយកមកប្រើប្រាស់ក៏ត្រូវបង់ប្រាក់ម្នាក់ៗពី១រយបាតប្រាក់ថៃទៅ២រយបាត ផងនោះទៀតបញ្ហានេះបង្កឱ្យប៉ះពាល់សតិអារម្មណ៍និងធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនោះឡើយ។

ពាក់ព័ន្ធនិងការយកប្រាក់ពីពលករខ្មែររហូតដល់៣បាតស្មើនិងជាង៤ម៉ឺនរៀលទាំងសត្ថកិច្ចថៃនិងសមត្ថកិច្ចកម្ពុជា បើតាមប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចខ្មែរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូងបង្ហើបប្រាប់ថាការយកប្រាក់នោះគឺសមត្ថកិច្ចភាគីទាំង២សហការគ្នាប្រមូលប្រាក់ដើម្បីចែកភាគលាភគ្នា។  

ជុំវិញបញ្ហានេះកាលពីរសៀលថ្ងៃទី៦ មេសា អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅលោក ហម សំខាន់ ប្រធានកណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀងសូមឱ្យជួយឆ្លើយបំភ្លឺនៃការចោទប្រកាន់ប៉ុន្តែទូរស័ព្ទលោកហៅចូល២ទៅ៣ដងគ្មានការទទួល។អ្នកយកព័ត៌មានយើងបានទំនាក់ទំនង អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ដើម្បីបំភ្លឺនោះផងដែរលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំគណៈអភិបាលខេត្ត

ដោយឡែកលោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធ ប្រធានប៉ុស្ថិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូងបំភ្លឺឱ្យដឹងថា ថ្ងៃនេះពិតជាមានពលករខ្មែរចាកចេញមកលេងស្រុកកំណើតច្រើននោះមែន។តាមគោលការណ៍ថ្នាក់លើគឺមិនឱ្យសមត្ថកិច្ចនៅច្រកទ្វារព្រំដែនយកប្រាក់ពីពលករខ្មែរនោះឡើយ លោកអះអាងថាគ្មានករណីយកប្រាក់នោះទេ

លោកបញ្ជាក់ឱ្យដឹងទៀតថា បើប៉ូលីសណាយកប្រាក់ពី ពលកខ្មែរត្រូវកត់អត្តលេខនិងមើលឈ្មោះដើម្បីចាត់វិធានការ ប៉ុន្តែលោកឆ្ងល់បើដឹងថាមានសមត្ថកិច្ចយកប្រាក់ហេតុអីបានជាពួកគាត់មិនប្តឹង។

សូមបញ្ជាក់ថា សម្រាប់ពលករខ្មែរធ្វើការងារនៅប្រទេស ថៃគេសង្កេតឃើញនៅថ្ងៃទី៦ ខែមេសា មិនត្រឹមតែចាកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង​ឈមនិងច្រកបានឡែម ស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃប៉ុណ្ណោះទេ។ពួកគេក៏កំពុងធ្វើដំណើរចាកចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនិងច្រកខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ យ៉ាងសន្ធឹកសន្ធាប់នោះផងដែរ។

ពលករខ្មែរអាចនិងបន្តធ្វើដំណើរជាបន្តបន្ទាប់ទៀតដើម្បីមកលេងស្រុកកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះ គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថារថយន្តរត់ឈ្នួលតូចៗក៏កំពុងតម្លើងថ្លៃឈ្នួលនៃការដឹកជញ្ជូននោះផងដែរ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print