សិស្សកំលោះ ចាប់រំលោភអ្នកគ្រូភាសាចិនខ្លួនឯងបានសម្រេច ពេលដឹកគ្នាដើរលេង

ចែករំលែក៖

ខេត្តកំពត ៖ ស្ត្រីជាគ្រូបង្រៀននៅសាលាចិនម្នាក់ បាន មកដាក់ពាក្យប្តឹងទៅនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្រាច ដោយចោទថា មានសិស្សប្រុសពេញពេញកំលោះម្នាក់បានចាប់គាត់រំលោភ ខណៈនាំគ្នាដើរលេង កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៥ មេសា ស្ថិតនៅចំណុចជើងភ្នំកំពង់ត្រាច ក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ។

ប្រភពព័ត៌មានពីនគរបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើអាយុ២៥ឆ្នាំ ជាជនជាតិចិន មុខរបរគ្រូបង្រៀនភាសាចិន។ ចំណែកឯក្មេងប្រុសសង្ស័យឈ្មោះ ទឹម លីធាន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី៥ E រៀននៅសាលាចិនខាងលើជាមួយអ្នកគ្រូរងគ្រោះ មានទីលំនៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។

បើតាមស្ត្រីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុម៉ោងប្រហែលជាង៥ ល្ងាច ជនសង្ស័យបានបបួលរូបគាត់ទៅដើរលេង រួចរូបគាត់ និងជនសង្ស័យបានជិះម៉ូតូរបស់ជនសង្ស័យតែ២នាក់ទៅដល់កែប។ ក្រោយពេលជិះទៅដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យរូបនេះបានចាប់រំលោភរូបគាត់រហូតសម្រេចទោះបីគាត់ប្រឹងរើបម្រះ និងស្រែកឲ្យគេជួយយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាជួយបានដែរ។ ក្រោយមកជនសង្ស័យក៏ដឹកគាត់មកដល់សាលាចិនវិញ រួចក៏ជិះម៉ូតូចេញទៅបាត់តែម្តង។

ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០១៨ គាត់ទ្រាំការឈឺចាប់មិនបានក៏សម្រេចចិត្ត មកដាក់ពាក្យបណ្តឹងដើម្បីតាមចាប់ជនសង្ស័យខាងលើមកផ្តន្ទាទោសតាមច្បាប់ ។

ក្រោយពីទទួលបានពាក្យបណ្តឹងលោកអធិការស្រុកកំពង់ត្រាចបានចាត់កម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរ ហើយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើសារភាពថា ខ្លួនពិតជាបានរំលោភអ្នកគ្រូខ្លួនឯងប្រាកដមែន ។

ក្រោយពីជនសង្ស័យសារភាពហើយ លោកអធិការស្រុកកំពង់ត្រាច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print