កុងតឺន័របើកពៀបង្គោលខ្សែភ្លើងបាក់មួយដើមព្រោះអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿងបានបើកពៀបង្គោលខ្សែរភ្លើងរដ្ឋបណ្តាលអោយបាក់អស់មួយដើមហើអ្នកបរព្យាយាមបើកគេចតែជាប់ផុងទៅមុខលែងរួចដោយសារ តែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណីនេះកើតឡើងកាលពីថ្ងៃ សៅរ៍ ៧ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៨ម៉ោង០៧និង៣០នាទីព្រឹកនៅចំណុចផ្លូវលេខ១៩៣៨កែងនិងផ្លូវ១០១៣ក្រុម២ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកបើករថយន្តមិនបានប្រាប់អត្តសញ្ញាណទេគ្រានតែប្រាប់ថានៅមុនកើតហេតុគាត់បានបើករថយន្តកុងតឺន័ររបស់ផែស្ងួត សុកន ពណ៌
ខៀវឆ្នូតស្លាកលេខភ្នំពេញ3A-6802 ដោយដឹកការ៉េមនិងគ្រឿងឧបភោភបរិភោបចេញពីក្រុងកំពង់សោមគោលបំណងមកដាក់នៅចំណុចភូមិកើតហេតុខាងលើលុះមកដល់ផ្លូវកែងគាត់ក៍បត់រថយន្តទៅស្តាំតែមិនផុតក៍ជ្រុលពៀបង្គោលខ្សែរភ្លើងខាងលើតែម្តងហើយរថយន្តក៍ជាប់ផុងទៀត។

ប្រភពពីប្រជាពលរដ្ឋដែលរស់ក្បែកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុមេឃកំពុងធ្លាក់ភ្លៀងពេលនោះគាត់នៅក្នុងផ្ទះទេស្រាប់តែឮសំលេងរថយន្តរោខ្លាំងៗគាត់បានចេញពីក្នុងផ្ទះមកមើលស្រាប់បើតែឃើញបង្គោលខ្សែរភ្លើងនៅជំហៀងផ្ទះគាត់បាក់ទ្រេតទៅលើដើមឈើក្បែផ្ទះគាត់ហើយរថយន្តបង្ករបានព្យាយាមបើករត់តែដោយសារជាប់ផុងទើបទៅណាមិនរួចពេលនោះដោយសារខ្លាចរថយន្តខាងលើបើកគេចមិនទទួលខុសត្រូវទើបគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យនិងឃាត់រថយន្តខាងលើតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្រោយពីមានប្រជាពលរដ្ឋប្តឹងតាមទូរស័ព្ទមន្ត្រីជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់គោលដៅខាងលើភ្លាមៗនិងបានរាយការណ៍បន្តទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ មកយករថយន្តខាងលើទៅរក្សាទុករងចាំធ្វើការដោះស្រាយសំណងខូចខាតពេលក្រោយ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print