មេប៉ូលីសអន្តោរប្រវេសន៍ សៅ ប៊ុនណារិទ្ធ ជម្រិតជាន់ក ពលករខ្មែរយកលុយឆ្លងពីប្រទេសថៃមកលេងស្រុកកំណើតតាមច្រកដូងលក្ខណះចំហរ មុនរដូវចូលឆ្នាំថ្មីមកដល់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលនឹងឈានជិតមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ខាងរដ្ឋាភិបាលប្រទេសថៃដែលមានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលកម្ពុជា គឺបានអោយតាមបណ្តាក្រុមហ៊ុន សហគ្រាសតូច-ធំ ក្នុងប្រទេសនេះ ត្រូវអនុុញ្ញាតអោយបុគ្គលិក កម្មករ ពលករ ជនជាតិបរទេស ពិសេសពលករខ្មែរបានឈប់សម្រាកពីការងារមួយរយះ ដើម្បីមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ដើម្បីសប្បាយរីករាយនារដូវចូលឆ្នាំថ្មីនេះ។ ក្នុងនោះមានពលខ្មែររាប់មុឺននាក់បានចាកចេញពីប្រទេសថៃ តាមច្រកមួយចំនួនទាំងច្រកអន្តរជាតិ និងច្រកទ្វេរភាគី ច្រករបៀង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិនជាដើម ក្នុងមួយថ្ងៃៗរាប់ពាន់នាក់។
ប៉ុន្តែអ្វីដែលមិនគួរកើតត្រង់ថា៖ មេនគរបាលអន្តោរប្រវេសន៍ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ឆក់ឱកាសអោយមន្ត្រីរបស់ខ្លួនយកលុយពីពលករខ្មែរ ផ្ទុយពីគោលការណ៍លើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលទៅលើពលករ កម្មករ កម្មការិនី ក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។
បងប្អូនពលករខ្មែរ ជាច្រើននាក់បាននិយាយៗថា៖ ពួកគាត់បានចំណាយប្រាក់ក្នុងម្នាក់៣០០បាត ស្មើនិងជិត៤០០០០រៀល សម្រាប់សមត្ថកិច្ចថៃ-និងនគរបាលអន្តោប្រវេសន៍ខាងកម្ពុជានៅច្រកដូង ។ នេះមិនគិតពីខាងនគរបាលអន្តោប្រវេសន៍ផ្សេងទៀតតាមរករឿងឬទារលុយមួយចំនួនទៅលើអីវ៉ាន់ខ្លះដាក់មកតាមខ្លួន ដែលសមត្ថកិច្ចចោទថា អត់មានបង់ពន្ធនេះជាដើម។
លោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បាននឹងកំពុងធ្វើអោយអំពើពុករលួយ បែបអបាយមុខនេះ ប៉ះពាល់ដល់អារម្មណ៍ពលករខ្មែរ និងជះឥទ្ធិពលដ៏អាក្រក់ដល់ថ្នាក់លើ ខណះបុគ្គលរូបនេះគិតផលប្រយោជន៍បុគ្គលធំជាង លើកកម្ពស់កិត្តិយសអង្គភាព និងស្វែងយល់យន្តការនយោបាយរដ្ឋាភិបាលបាននិងកំពុងគិតគូពីពលករខ្មែរនោះ..?
ពលករខ្មែរធ្វើការងារនៅប្រទេសថៃសម្រុកចាកចេញមកកាន់ស្រុកកំណើតដ៏ច្រើនកាលពីថ្ងៃម្សិលមិញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិដូង ហាក់ច្រើនជាសព្វដង ក៏ដូចជាឆ្នាំមុនៗ។ យ៉ាងតិចក្នុង១ថ្ងៃមានពលករខ្មែររាប់ពាន់នាក់បានឆ្លងតាមច្រកដូង។ ក្នុងនោះពួកគាត់ប្រឈមនិងការចំណាយប្រាក់ក្នុងម្នាក់៣០០បាត ជិតស្មើនិង៤០០០០រៀល ទៅអោយសមត្ថកិច្ចភាគីថៃ និងនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង។
ការយកប្រាក់បែបនេះពិតជាកំហុសឆ្គង ដែលថ្នាក់លើគួមានវិធានការកែសម្រួល ដើម្បីលើកទឹកចិត្តពលករខ្មែរ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កម្មករ កម្មការិនី ទាំងពីការតំលើងប្រាក់បៀរវត្ត ការឧបត្ថម្ភផ្សេងៗ និងសំណូមពរអោយម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃជួលផ្ទះ រថយន្តតាក់សុីជាដើម។ល។
ក្នុងប៉ុន្មានខែចុងក្រោយនាដើមឆ្នាំ២០១៨ ដល់បច្ចប្បន្នមានកម្មករកម្មការិនីប្រមាណជាងកន្លះលាននាក់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល រំកិលមនោសញ្ចេតនាស្និទស្នាលបំផុតពី ការលើកទឹកចិត្តចេញពីបេះដូងសម្តេចជាមួយ កូន ក្មួយ ជាកម្មករ កម្មការីនី។ ដោយឡែកលោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បាននឹងកំពុងបំពេញតួនាទី ផ្ទុយស្រឡះពីគោលការណ៍ពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចគោលការណ៍ក្រសួងមហាផ្ទៃជាដើម។
លោក សៅ ប៊ុនណារិទ្ធ ធ្លាប់ប្រឡូកនិងអំពើពុករលួយ តាមរយះអោយមន្ត្រីរបស់ខ្លួនជម្រិតទារលុយពលករខ្មែរឆ្លងទៅថៃ និងត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ទទួលបានប្រាក់យ៉ាងសុខស្រួលរាប់សិបឆ្នាំមកហើយ ដែលថ្នាក់លើមិនសូវអើពើ ខណះបានសំណែនដែរ ក៏ប្រឹងបន្លំ«កន្ទេលធំបន្លំដេក» មានរឿងចាំដោះស្រាយក្រោយជាដើម ក៏អាចសន្មត់បាន..? ប៉ុន្តែលោក សៅ ប៊ុនណារិទ្ធ ពុំបានជួយសម្រាលពីទំហំដ៏ធ្ងន់របស់ថ្នាក់លើ បាននឹងកំពុងលើកទឹកចិត្តពលករខ្មែរនោះទេ។
មន្ត្រីខ្លះបានលើកឡើងបែបនិយាយលេងស្រដៀងមែនយ៉ាងដូច្នេះថា៖ រឿងលោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង យកល្អកុំទៅប្រឡូកឃ្លានស្រក់ទឹកមាត់ហ្នឹងលុយជម្រិតពីពលករឆ្លងដែនអី ..ពួកគាត់ក្រលំបាកហើយ បានបង្ខំចិត្តចាកចេញពីស្រុកកំណើតឃ្លាតឆ្ងាយពី ឪពុកម្តាយ បងប្អូន ប្រពន្ធប្តីជាដើម ទាំងបង្ខំចិត្តស្វែងទៅរកការងារធ្វើនៅស្រុកគេទាំងប្រថុយប្រថានដើម្បីតែជីវភាពគ្រួសារមានកម្រិតនោះធ្វើអី..? ព្រោះថាចំណូលបានមកពីការហូរចូល ប្រហិត ត្រី សាច់ ដែលគ្មានពិនិត្យគុណភាពទាំងឡានៗរាល់ថ្ងៃ ក៏សមល្មមនិងយកធ្វើមានបាន នេះមិនគិតពីទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់ផង៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print