ខេត្តមណ្ឌលគិរី ៖ ប្ដីកាប់ប្រពន្ធពីក្រោយចំកញ្ចឹងកស្លាប់រួចអារកសម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងផ្ទះដេកស្លាប់នៅក្នុងថ្លុងឈាមទាំងពីនាក់យ៉ាងអាណោចអាធម៌បំផុត។
ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩.០០នាទីព្រឹកថ្ងៃសៅរ៍ ៧ រោច ខែ ចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ត្រូវនឹងថ្ងៃទី ៧ ខែ មេសាឆ្នាំ២០១៨នៅត្រង់ចំណុចក្រុមរកាភូមិពូហ្យាមឃុំសែនមនោរម្យស្រុកអូរាំង២ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាអំពើឃាត្តកម្មនេះ
បង្កឡើងដោយឈ្មោះ ង្រេីម វីន ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិភ្នងត្រូវជាប្តីរស់នៅភូមិកើតហេតុខាងលើដោយបានប្រើកាំបិតផ្គាក់កាប់ទៅលើប្រពន្ធឈ្មោះ ក្លេីយ សុកេ អាយុ៤០ ឆ្នាំ ត្រូវបំពង់ករ១កាំបិតនិងត្រូវកញ្ចឹងករ ពីក្រោយ ១ កាំបិត បណ្តាលអោយស្លាបភ្លាមៗខណៈពេលដែលកំពុងបេះត្រួយស្អំ នៅក្រោមដើមស្អំជិតផ្ទះ។
សមត្ថកិច្ចបន្តថាក្រោយសំលាប់ប្រពន្ធរួចជនសង្ស័យបានយកកាំបិតចុងស្រួចអារករធ្វើអត្តឃាតខ្លួនឯង ដាច់បំពង់ក
របណ្តាលអោយស្លាប់តាមក្រោយទន្ទឹមគ្នាជាមួយនិងសាកសពប្រពន្ធនៅកន្លែងកើតហេតុតែម្តង ។
តាមប្រភពបានឱ្យដឹងថាជនសង្ស័យជាប្តីនោះមានសតិមិនល្អឆ្កួតរយៈពេល៦ ខែមកហើយ ។
ករណីនេះកំលាំងជំនាញបានចុះពិត្យកន្លែងកើតហេតុ ស្រាវជ្រាវសាក្សី ចប់សព្វគ្រប់ហើយសន្និដ្ឋានថា ឈ្មោះ ង្រើម វីន ពឹតជាបានកាប់សម្លាប់ប្រពន្ធរួចធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
ហើយសមត្ថកិច្ចបានប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយៈជីវន្ត