ខេត្តតាកែវ៖ លោក ង៉ែត ពេញ ដែលគេស្គាល់ថា ជាអ្នកខាងយកភាសុីជាច្រើនឆ្នាំ និងយកចំណីផ្លូវដាក់ធ្វើអាជីវកម្មផ្ញើរ ម៉ូតូ កង់នៅផ្សារសំរោងយ៉ោង បានកំពុងតែ បំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទី និងប្រើពាក្យសម្តីមិនសមរម្យ ខណះអាជ្ញាធរចុះទៅណែនាំជាដើម។
លោក ភួន ឈីម អភិបាលស្រុកបាទីបានប្រាប់អ្នកសារព័ត៍មានតាមទូរសព្ឌ័ថា ៖លោកនិងធ្វើលិខិតកោះហៅលោក ង៉ែត ពេញ អោយមកធ្វើការអប់រំ និងណែនាំ នៅថ្ងៃចន្ឌ័ ទី០៩ ខែមេសា ឆ្នាំ២០១៨ ជាកំហិត មិនអោយលោក ង៉ែត ពេញ នៅតែធ្វើអ្វីតាមអំពើរចិត្តនោះទេ។ ហើយលោកអភិបាលស្រុកបានបញ្ជាក់ថា បើលោកង៉ែត ពេញ មិនធ្វើអ្វីតាមការណែនាំ សេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាស្រុកទេ លោកនិងធ្វើរបាយរាយជូនលោកអភិបាលខេត្តតាកែវ។ បន្ទាប់មកលោកនិងមានវិធានការទៅតាមផ្លូវច្បាប់។
នាព្រឹក ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នេះលោក ហង្ស វិច្ឆិការស្សី អភិបាលរង តំណាងលោកអភិបាលស្រុកបាទី មន្ត្រីជំនាញ កងកម្លាំង អាវុធហត្ថស្រុក កម្លាំងអធិការស្រុក ក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ ទីប្រជុំជនផ្សារ និងរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ក្នុងទីប្រជុំជនផ្សារសំរោងយ៉ោង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារបានចុះអប់រំណែនាំ អោយបងប្អូន អាជីវករ តាមដងផ្លូវត្រូវដាក់តាំងលក់ដូរ តាមទីតាំងដែររដ្ឋបាលស្រុកបានកំណត់ និងតម្រូវអោយរុះរើ តូប ឬ សំយ៉ាប ដែលតចូលហួស ចំណីផ្លូវត្រូវកាត់ ឬ រុះរើចេញ ក្នុងនោះរដ្ឋបាលស្រុកកំណត់ទុករយៈពេល ៣ថ្ងៃគឺត្រឹម ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ បើម្ចាស់ទីតាំងមិនរុះរើ រដ្ឋបាលស្រុកនិង ចាត់ការតាមវិធាន និងផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវការខូចខាតឡើយ។ ជាលទ្ធផល អាជីវករ ៨០% បានអនុវត្តន៍តាមការណែនាំ និង មួយចំនួនមិនបានគោរពតាម ក្នុងនោះម្ចាស់ វិនិយោគផ្សារនៅតែមិនគោរពតាម ដោយនៅតែយកចំណីថ្នល់ដាក់ផ្ញើរម៉ូតូ និងយកថ្លៃផ្ញើម៉ូតូលើសបន្ទុក គឃ្លើនជាមួយអាជ្ញាធរ និង បានធ្វើកិច្ចសន្យាអោយគាត់អនុវត្ត។ ប្រជាពលរដ្ឋ អាជីវករ មានចិត្តសប្បាយរីករាយ ដែលស្រុកបានគិតគូ ពីសណ្តាប់ធ្នាប់សាធារណៈ ដែលកន្លងតែងមានការកស្ទះ និង ពួកគាត់បានសាទរ និងរីករាយ សហការ តែសំណូម អោយរដ្ឋបាលត្រូវអុវត្តអោយស្មើរភាព និងជាប្រចាំ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្សារ សំរោងយ៉ោង បានរិះគន់ថាដោយសារតែក្រុមអាជីវករ ជាអ្នកអោយភាសីុទៅអោយលោក ង៉ែត ពេញ ជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ហើយកំពុងរំលោភយកចំណីផ្លូវជាតិលេខ២ធ្វើជាកន្លែងលក់ដូរនិងផ្ញើម៉ូតូយ៉ាងចាស់ដៃ ដោះស្លែរយ៑ូមកហើយ ដោយបញ្ហាទាំងនេះ បង្ករការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាោលធ្វើអោយប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ០២ ពិបាកក្នុងការធ្វើដំណើរ។
ផ្សារសំរោងយ៉ោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នត្រូវបាន លោកង៉ែត ពេញ ត្រូវបានគេដាក់ងារអោយថា ជាស្តេចក្រាញ់កំពុងរំលោភយកចំណីផ្លូវជាតិលេខ២ ធ្វើជាកន្លែងដាក់តាំងទំនិញលក់ដូរ និងធ្វើជាកន្លែងដាក់ផ្ញើម៉ូតូយ៉ាងរលូត រាប់សិបឆ្នាំមកហើយ មិនដឹងថា អាជ្ញាធរឃុំត្រពាំងសាប ក៍ដូចជា អាជ្ញាធរស្រុកបាទី ដឹង ឬ មិនដឹង ឬ ដឹងហើយ ធ្វើមិនដឹងនោះ ទេ បានជាបណ្តែតបណ្តោយឲ្យក្រុមអាជីវកម្មទាំងនេះ ធ្វើព្យុះ ធ្វើភ្លៀងបែបនេះ…?
ពលរដ្ឋចាំមើលរដ្ឋបាលស្រុកបាទី និងជាពិសេសលោកអ៑ូច ភា អភិបាលនៃគណះអភិបាលខេត្តតាកែវ ដែលទើបមកកាន់តំណែងថ្មី និងមានវិធានការបែបណា…? ៕