ម៉ាឡេស៊ី៖ លោក អូស្មាន ហាស្សាន់៖ កម្ពុជាពិតជាមានកិត្ដិ យស យ៉ាងខ្លាំង បាននាំយកផលិតផលហាឡាល់ មកតាំងពិព័រណ៏បង្ហាញអន្ដរជាតិពីស្នាដៃកូនខ្មែរ ប្រកបដោយគុណភាព នៅទីក្រុងកូឡាឡាំពួរ ហើយស្នាដៃនេះ ក៏ជាមោទនភាព ដែលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ អាចប្រកួតប្រជែងទីផ្សារអន្ដរជាតិបាន ហើយកម្ពុជា ក៏មិនអាចបំភ្លេច ម៉ាឡេស៊ីផងដែរ ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា រួមដំណើរជាមួយ លោក Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេសុី លោក Tan Seri Dato’ Seri Abdul Wahab Nawi ប្រធានពិព័រហាឡាល់ អន្តរជាតិ បាន បញ្ជាក់ពីមោទនភាព បែបនេះ ខណៈលោក រួមជាមួយគណៈប្រតិភូ ចុះទៅពិនិត្យការតាំងពិព័រណ៏ហាឡាល់អន្ដរជាតិលើកទី១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបិទសន្និ សីទហាឡាល់អន្ដរជាតិលើកទី១០ ដែល មាន៦៥ ប្រទេសចូលរួម កាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៨ មេសា ឆ្នាំ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ថ្ងៃនេះកម្ពុជា មានកិត្ដិយសណាស់ ដែលបាននាំយកផលិតផលហាឡាល់ មកចូលរួម ពិព័រណ៌ហាឡាល់អន្តរជាតិលើកទី១៥ ដែលមានការតាំងពិព័រណ៌ ផលិតផលហាឡាល់ រាប់ពាន់មុខ ដោយ មាន ៦៤ ប្រទេស ផលិតផលតាំងនៅលើស្តង់ចំនួន ១១០១ ស្តង់ ក្នុងនោះក៏មានក្រុមហ៊ុន លី លី ដែលជាក្រុមហ៊ុនផលិត នំស្រួយកម្ពុជា ដែលទើបទទួលវិញ្ញាបនបត្រស្តង់ដារហាឡាល់ កម្ពុជាផងដែរ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា ៖ ទាក់ទងនឹងសក្តានុពលហាឡាល់ របស់ម៉ាឡេសុី គឺសព្វថ្ងៃម៉ាឡេស៊ី មានក្រុមហ៊ុនផលិតផលហាឡាល់ ដល់ទៅចំនួន៧០៣៩ ក្រុមហ៊ុន ដែលក្នុងនោះ បាននិងកំពុងនាំចេញផលិតផលហាឡាល់ ចំនួន១៦១២ ផ្តល់នូវកម្លាំងពលកម្ម៣៣០,០០០ នាក់ ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មហាឡាល់ ដែលការនាំចេញនេះបានកើនដល់ ១១ពាន់លានដុល្លារ អាមេរិក។
ការតាំងពិព័រណ៌នេះចាប់ពីថ្ងៃទី ០៧ មេសា ដល់ ១២មេសា ២០១៨ នៅមជ្ឈមណ្ឌល ពិព័រណ៌ពាណិជ្ជកម្មម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ៕ ដោយ៖