អាជ្ញាធរ​ក្រុងព្រះសីហនុ​ហាមឃាត់​ សំណង់​ចាក់​ដី​នៅ​ចំណី​ព្រែក​បឹង​កា​ឡូ

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ លោក​ អ៊ី​ សុខ​ឡេ​ង​ អភិបាល​ក្រុងព្រះសីហនុ​ក្នុង​នាម​គណៈ​ បញ្ជាការ​ឯកភាព​ក្រុង​បាន​ដឹកនាំ​បញ្ជា​ មន្ដ្រី​ក្រោម​ឱវាទ​ធ្វើការ​ហាមឃាត់​ សំណង់​ និង​ការ​ចាក់​ដី​របស់​ប្រជា​ពល​ រដ្ឋ​រំលោភ​លើ​ដី​ចំណី​ព្រែក​កាលពី​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

IMG_9036

​លោក​អភិបាលក្រុង​ អ៊ី​ សុខ​ឡេ​ង​ បាន​ទុក​ឱ្យ​ម្ចាស់​សំណង់​និង​អ្នក​ចាក់​ដី​ រំលោភ​លើ​ចំណី​ព្រែក​បឹង​កា​ឡូ​ប្រមាណ​ ១០​គ្រួសារ​ត្រូវ​ប្រើ​ពេល​ចំនួន​២​ថ្ងៃ​ដើម្បី​ ធ្វើការ​រុះរើ​កាយ​ដី​ចេញ​ ដោយសារ​តែ​ ពួក​គាត់​បាន​សាងសង់​រំលោភ​ទៅ​លើ​ដី​ចំណី​ព្រែក​ប៉ះពាល់​បរិស្ថាន​នេះ​ជាដើម​។​

​ក្រៅពី​ការងារ​ទប់ស្កាត់​ការ​ចាក់​ដី​ និង​សាងសង់​រំលោភ​បឹង​កា​ឡូ​នៃ​ព្រះរាជ​ ដំណាក់​អូរ​ឈើទាល​ លោក​ អ៊ី​ សុខ​ឡេ​ង​ ក៏​បាន​ដឹកនាំ​កម្លាំង​ និង​មន្ដ្រី​ចុះ​ពិនិត្យ​ ជាក់ស្ដែង​ទៅ​លើ​ទីតាំង​សាងសង់​រំលោភ​ លើ​ចិញ្ចើម​ផ្លូវ​ព្រះ​ភូមិន្ទ​ ។​ ក្នុង​នោះ​ ម្ចាស់​សំណង់​នីមួយៗ​ក្រោយ​ពី​ទទួល​បាន​ ការ​ណែនាំ​ពន្យល់​ពី​អាជ្ញាធរ​ក្រុង​ ពួក​គាត់​ ក៏​បាន​សម្រេចចិត្ដ​រុះរើ​ដោយ​ខ្លួនឯង​ និង​ ទទួលស្គាល់​ថា​ ការ​សាងសង់​លើ​ដី​ចិញ្ចើម​ ផ្លូវ​បាន​ប៉ះពាល់​នឹង​បញ្ហា​ធ្វើ​ចរាចរណ៍​ ក៏​ដូច​ជា​ល្មើសច្បាប់​ជាដើម​ ។​

​លោក​ អ៊ី​ សុខ​ឡេ​ង​ អភិបាល​នៃ​គណៈ​ អភិបាល​ក្រុងព្រះសីហនុ​ទទួល​បានការ​ គាំទ្រ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ អាជីវករ​ ក៏​ដូច​ជា​សមត្ថកិច្ច​ មន្ដ្រីរាជការ​ បន្ទាប់​ ពី​លោក​មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ ចាត់វិធានការ​រៀបចំ​សន្ដិសុខ​ សណ្ដាប់​ ធ្នាប់​សាធារណៈ​ សុវត្ថិភាព​ជូន​ប្រជា​ ពលរដ្ឋ​ អ្នក​រកស៊ី​ ភ្ញៀវ​ទេសចរ​ជាតិ​ អន្ដរជាតិ​ ពិសេស​ការ​កែ​លម្អ​សោភ័ណ​ ភាព​ទាំង​បរិស្ថាន​ បញ្ហា​ចរាចរណ៍​តាម​ បណ្ដា​ផ្លូវ​ជា​ច្រើន​នៅ​ក្នុង​ក្រុង​ ៕​

IMG_9035IMG_9037IMG_9038

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print