​ស្ត្រី​ម្នាក់​លង់ទឹក​ស្លាប់​ ខណៈ​ទៅ​ស្ទូចត្រី​ម្នាក់ឯង

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ ស្ត្រី​ម្នាក់​មាន​ជំងឺ​មាន​ប្រកាច់​(​ឆ្កួតជ្រូក​)​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​បាន​លង់ទឹក​ស្លាប់​ ខណៈ​ស្រ​ញ​តី​រង​គ្រោះ​ទៅ​ស្ទូចត្រី​ម្នាក់ឯង​ ។​ ​ករណី​លង់ទឹក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​អូរ​ខាងជើង​ភូមិ​សំបួរ​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​។​

IMG-20151107-WA0008

​ក្រុម​គ្រួសារ​សព​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ស្ទូចត្រី​នៅ​ក្នុង​អូរ​ខាងជើង​ភូមិ​សំបួរ​ចម្ងាយ​១០០​ម៉ែត្រ​តែ​ម្នាក់ឯង​ លុះ​បាត់​យូរ​ពេក​ ក្រុម​គ្រួ​សារបាន​ដើរ​រក​ និង​ចុះ​រាវ​ក្នុង​ទឹក​ក៏​ឃើញ​សាកសព​តែ​ម្ដង ​។​

​លោក​អនុសេនីយ៍ឯក​ពៅ​ នឿ​ន​ អធិការរង​នគរបាល​ស្រុក​ក​ភ្នំស្រួច​បានអោយ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ឆាង​ ច​ន្ថា​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​សំបួរ​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​។​ លោក​អធិការរង​បន្ត​ថា​ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​ប្រកាច់​(​ឆ្កួតជ្រូក​)​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ​ គាត់​តែងតែ​កើត​មាន​អាកា​រៈ​បេ​ប​នេះ​ជា​ញឹកញាប់​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​សព ​។​

​លោក​អធិការរង​បន្ត​ថា​ ក្រោយ​ធ្វើការ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពិតជា​លង់ទឹក​ពិតប្រាកដ​មែន​ ។​ ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រ​យ​សារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

...

ដោយ៖ ​សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print