នារីម្នាក់បើករថយន្តបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសរងគ្រោះ​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បាក់​.​កជើង​ខាងស្ដាំ​ម្ខាង

ចែករំលែក៖

​ភ្នំពេញ ៖ បុរស​ជា​ជនបរទេសម្នាក់ខណៈកំពុងតែជិះម៉ូតូ ត្រូវ​បាននារីម្នាក់បើក​រថយន្ត​មួយ​គ្រឿង បើកបរ​យ៉ាង​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុកម៉ូតូខាងលើ​ពេញទំហឹង បាន​រង​របួស​យ៉ាងធ្ងន់ ដោយ​បាក់​.​កជើង​ខាងស្ដាំ​ម្ខាងត្រូវបាន   រថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ​ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៤៣០ កែង​និង​ផ្លូវ​លេខ​៤៦៤ (​ផ្លូវបំបែក​ជា​៥​ខាងក្រោយ​សាលា​ភូមិ​៦) ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារីម្នាក់បានបើករថយន្តបង្កម៉ាអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6877  ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុក​ ម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-3628 បើកដោយបុរស​ជា​ជនបរទេស​មាន​អាយុ​ប្រហែលជា​ជាង​៣០​ឆ្នាំ​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​  ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​ជនបរទេស​ជា​ជន​រង​គ្រោះ​បាក់​ត្រង់​ក​.​ជើង​ខាងស្តាំ រង​របួស​យ៉ាងធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ​-​សូ​វៀត យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិង​ធ្វើការ​វាស់វែង​​រថយន្ត​បង្ក និង​ម៉ូតូ​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print