បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកហ្វូងគោកំពុងរត់ឆ្លងផ្លូវពេញទំហឹងបណ្តាលរងរបួសស្រាលនិងប្រពន្ធស្លាប់ភ្លាមៗតែម្តង

ចែករំលែក៖

ខេត្តរតនគិរី ពីនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនបានប្រុងប្រយ័ត្នសំរុកចូលក្នុងហ្វូងគោកំពុងតែដើរឆ្លងផ្លូវហើយក៏ជ្រុលទៅបុកពួកវាយ៉ាងពេញទំហឹងតែម្តងក៏ដួលបោកផ្ទុបនិងផ្លូវកៅស៑ូបណ្តាលឱ្យបុរសជាប្តីរងរបួសស្រាលស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥នឹង២៥ នាទីល្លាចថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នៅចំណុចលើដងផ្លូវជាតិលេខ៧៦ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាតាងបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូបុហ្វូងគោនោះមានឈ្មោះ បួប ញ៉ត អាយុ ៥៦ឆ្នាំជនជាតិទំពួនមុខរបរកសិករមានពាក់មួកសុវត្ថិភាពដែរបួសស្រាលត្រូវជាប្តីអ្នកបើកបរម៉ូតូម៉ាកវេវឆ្លាមពណ៌ខ្មៅគ្មានស្លាកលេខ ។

និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ខ្លឹម កាវ អាយុ៤៦ឆ្នាំជនជាតិទំពួន មុខរបរកសិករមិនមានពាក់មួកសុវត្ថិភាពទេ ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

មន្ត្រីនគរបាលបានបន្តថា ដោយសារអ្នកទាំងពីបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនត្រង់ចំណុចផ្លូវកោងស្របពេលហ្វូងសត្វគោកំពុងរត់ឆ្លងផ្លូវក៏បុកយ៉ាងពេញទំហឹងតែម្តង ។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បានបញ្ជូនអ្នករងរបួសស្រាលទៅព្យាបាលនៅគ្លីនិចឯកជនមួយ។
ហើយសាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ។

ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាតាងកំពុងចុះស្រាវជ្រាវរកម្ចាស់គោដើម្បីជួយចេញសំណងទៅលើជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅនោះទៀផង៕ ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print