កាលពីថ្ងៃទី៩ ខែមេសា ឆ្មាំសមុទ្រ ប្រទេសហ្វុីលីពីនបានប្រតិបត្តិការស្វែងរកជនរងគ្រោះ១៧នាក់ ដែលបាត់ខ្លួនបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់នៅលើផ្ទៃសមុទ្រ ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ។ នេះជាឧប្បត្តិហេតុគ្រោះថ្នាក់នៅលើផ្លូវទឹកមួយក្នុងចំណោម៣ករណីកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនៅប្រទេសហ្វុីលីពីន ។
គ្រោះថ្នាក់ផ្លូវទឹកនៅហ្វុីលីពីនបានកើតឡើងជាញឹកញាប់ ដោយមូលហេតុថា ប្រទេសនេះប្រជុំទៅដោយដែនដីកោះ ប្រមាណជាង៧០០០, ច្បាប់ទម្លាប់មិន សូវតឹងរ៉ឹង, នាវា ឬទូកមានវ័យចំណាស់ ក៏ដូចជារលកធំៗបក់បោកផ្ទប់រំលេចផងដែរ ។
លោក Armand Balilo អ្នកនាំពាក្យកម្លាំងឆ្មាំការពារដែនសមុទ្រហ្វុីលីពីនថ្លែងថា នាវានោះបានរលត់ម៉ាស៊ីននៅជិតដែនកោះ Fortune ដែនកោះដែលទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរប្រចាំនៅខេត្ត Batangas ។ ក្រោយហេតុការណ៍ នេះ មនុស្ស១៧នាក់បានបាត់ខ្លួន ហើយ កម្លាំងឆ្មាំការពារដែនសមុទ្របាននិងកំពុងប្រតិបត្តិការស្វែងរក ។
កាលពីថ្ងៃទី៨ ខែមេសា អាជ្ញាធរហ្វុីលីពីនបានសង្គ្រោះទូកដឹកអ្នកដំណើរ១៤នាក់ ភាគច្រើនជាភ្ញៀវទេសចរ ដែលទៅកម្សាន្ត នៅកោះ Palawan និង១៩នាក់ផ្សេងទៀត ក៏ត្រូវបានជួយសង្គ្រោះផងដែរនៅភាគ អាគ្នេយ៍ខេត្ត Camrines Norte ក្រោយនាវាទាំងពីរគ្រឿងនេះបានលិចដោយសារតែ រលកធំៗវាយផ្ទប់ខ្លាំង។
កាលពីខែធ្នូ ឆ្នាំ២០១៧ ឆ្មាំការពារដែនទឹកហ្វុីលីពីនបានសង្គ្រោះមនុស្ស២៥២ នាក់ និងស្រង់សាកសព៥នាក់ក្រោយពីនាវាមួយគ្រឿងបានលិច ដោយសារតែ អាកាសធាតុអាក្រក់ខ្លាំង ៕ ម៉ែវ សាធី
ឆ្មាំសមុទ្រប្រទេសហ្វុីលីពីនស្វែងរកអ្នកបាត់ ខ្លួន១៧នាក់ ក្រោយពីជួបគ្រោះថ្នាក់ផ្លូវទឹក
...