លោកនាយករដ្ឋមន្ត្រីហុងគ្រី Orban ឈ្នះនៅ ក្នុងការបោះឆ្នោត

ចែករំលែក៖

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ។ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតហុងគ្រីបានរាប់សន្លឹកឆ្នោតបានប្រមាណ៨០ភាគរយឃើញថា គណបក្សចម្រុះ Fidesz-KDNP ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Viktor Orban បានឈ្នះ៤៩,៤២ភាគ រយនៃលទ្ធផលសរុប ។
ដោយឡែក អតីតមេដឹកនាំរ៉ាឌីកាល គណបក្ស Jobbik ឈរលំដាប់លេខ២ បាន២០ភាគរយនៃសំឡេងឆ្នោត រីឯគណ បក្ស MSZP-P ឈរលំដាប់លេខ៣ ទទួលបានសំឡេងគាំទ្រសរុប១២,១៣ភាគរយ ។ គណបក្ស២ផ្សេងទៀត ក៏ទទួលបាន សំឡេងនៅក្នុងរដ្ឋសភាដែរ គឺគណបក្ស green-eco LMP បានសំឡេងគាំទ្រ៦,៦៩ ភាគរយ និងគណបក្សឆ្វេង-សេរី DK បាន សំឡេងគាំទ្រ៥,៤៥ភាគរយ ។
សន្លឹកឆ្នោតសរុប៨១ភាគរយបានរាប់ រួចហើយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហុងគ្រី ។ លទ្ធផលនេះ មានន័យថា គណបក្សចម្រុះ Fidesz-KDNP ទទួលបានកៅអីសរុប១៣៤ ក្នុងចំណោម ១៩៩កៅអី ជាអ្នកឈ្នះដាច់គេ ដូចកាលពី ឆ្នាំ២០១៤ និងឆ្នាំ២០១០អីចឹងដែរ ។
ពលរដ្ឋចេញទៅបោះឆ្នោតប្រមាណ ៦៩ភាគរយ ច្រើនបំផុតលើកទី២ ដែល តាំងពីឆ្នាំ២០០២ ពលរដ្ឋហុងគ្រីចេញទៅបោះឆ្នោតជាង៧០ភាគរយ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print