ចិនកំពុងជំរុញឧបទ្វីបកូរ៉េ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញក្តី សង្ឃឹមថា ស្ថានភាពនៅឧបទ្វីបកូរ៉េនឹងល្អប្រសើរឡើងក្រោយពេលដែលមានជំនួបកំពូល រវាងមេដឹកនាំកូរ៉េខាងជើង គីមជុង អ៊ុន នឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏ដូចជា ប្រធានាធិបតីកូរ៉េខាងត្បូងមូន ជេអីុន។

ចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង នៅពេលដែលកូរ៉េខាងជើង បានចាត់ ទុកចិនគឺជាបងធំរបស់ខ្លួន ពេលបំពេញ ទស្សនកិច្ច នៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រី ការបរទេសចិនសង្ឃឹមថា ជំនួបកំពូល ដែលគ្រោងធ្វើឡើង រវាងមេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន នឹងប្រធានាធិបតីនៃ ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងរំសាយនូវស្ថានភាពតានតឹង លើ ឧបទ្វីបកូរ៉េ។

ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov ក្នុងទីក្រុងមូស្គូ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនិងជាសមាជិកក្រុមប្រឹក្សារដ្ឋចិន បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំកំពូលនឹងនាំយកបញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ឲ្យ ចូលទៅក្នុងកិច្ចពិភាក្សានិងចរចាគ្នា។

នៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបង្ហោះលើគេហទំព័រក្រសួងការបរទេសចិន លោក វ៉ាង បាននិយាយយ៉ាងដូច្នេះថា “យើងស្វាគមន៍និងគ្រាំទ្រ នូវភាពប្រសើរឡើងជាក់ស្តែងក្នុងស្ថានភាពលើឧបទ្វីប និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងនៃគ្រប់ភាគីទាំងអស់” ហើយលោកសង្ឃឹម ថា មេដឹកនាំទាំង៣ ឆ្លៀតយកឱកាសដ៏ល្អ នោះ រំសាយចោលនូវភាពតានតឹងបាន ទាំងស្រុង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print