រដ្ឋមន្ត្រីការបរទេសឥណ្ឌាបំពេញទស្សនកិច្ចទៅកាន់បង់ក្លាដែស

ចែករំលែក៖

លោក Vijay Keshav Gokhale រដ្ឋ មន្ត្រីការបរទេសឥណ្ឌា កាលពីថ្ងៃទី៨ ខែ មេសា បានទៅដល់បង់ក្លាដែស ក្នុងបំណងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ ប្រទេសនេះ ទាក់ទងបញ្ហាទំនាក់ទំនងទ្វេ ភាគី និងបញ្ហានៅក្នុងតំបន់ ។
លោក Gokhale ថា បានជួបជាមួយ មេដឹកនាំកំពូលរបស់បង់ក្លាដែស នាយក រដ្ឋមន្ត្រី Sheikh Hasina និងរដ្ឋមន្ត្រីការ បរទេស AH Mahmood Ali នៅថ្ងៃទី១០ ខែមេសា មុនពេលវិលត្រឡប់មកកាន់ ប្រទេសកំណើតវិញ ។
ក្រសួងការបរទេសបង់ក្លាដែសប្រកាសថា រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងសមភាគី Md Shahidul Haque នៅថ្ងៃចន្ទ ពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាលើគម្រោងជួបប្រជុំរវាងនាយករដ្ឋមន្ត្រី ឥណ្ឌា នឹងនាយករដ្ឋមន្ត្រីបង់ក្លាដែស។
កាសែត The Daily Star រាយការណ៍ កាលពីថ្ងៃអាទិត្យថា គម្រោងជួបគ្នារវាងនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina នឹងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងឡុង អំឡុងពេលកិច្ចប្រជុំ CHOGM នាថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៨ ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាថ្លែងរំពឹងថា ប្រទេសឥណ្ឌាចង់បានចំណងទ្វេភាគីបន្ថែមទៀតជាមួយបង់ក្លាដែស ស្ថិតក្រោមរបប ដឹកនាំរបស់នាយករដ្ឋមន្ត្រី Modi ៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print