ប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេល២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមានមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលនៅ ស្រុករមាសហែក និង ស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ករណីទី១បានកើតឡើងកាលពី ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច នៅត្រង់ ភូមិអន្សោងខាងត្បូង ឃុំជ្រៃធំ ស្រុករមាសហែក មានករណីគ្រោះ ថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខ្លួនឯងម៉ាកហ៊ីយ៉ានដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ ៣A៩៨០៥ លើកំណាត់ ផ្លូវក្រាលក្រួសក្រហម ដោយអ្នកបើកបរមានឈ្មោះយីម​ សុខនួន​ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកបើកបរ មានទីកន្លែងកំណើតភូមិ ជើងវត្ត ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបណ្ដាលឲ្យរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង និងកន្លែងត្រូវបានអ្នកភូមិជួយដឹកមកកាន់ មណ្ឌលសុខភាពជ្រៃធំ ស្រុករមាសហែក ។

ករណីទី២ បានកើតឡើងថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង១០នាទីព្រឹកនៅចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាងម៉ូតូ នឹងម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1K-៥៥៥០ អ្នកបើកបរមានឈ្មោះម៉ា វណ្ណៈ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀងបុកជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-0706 អ្នកបើកបរឈ្មោះ សុខ ចាន់ណា ភេទប្រុសអាយុ២២ឆ្នាំមុខរបរ កម្មករ មានទីលំនៅភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួលខេត្តស្វាយរៀង និងអ្នករួមដំណើរជាមួយឈ្មោះ ប៊ូ មុំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មការនី មានទីលំនៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង យ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ។

បច្ចុប្បន្នភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានអូសរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃតាអីដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែម៉ូតូ MSX ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1K-៥៥៥០ ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print