ផ្ញើការបូបលុយអ្នកធ្វើការជាមួយគ្នាដូចប្រាប់អោយលួចលុយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ នព្វស័កពស ២៥៦១ ត្រូវនិងថ្ងៃថ្ងៃទី៩ ខែមេសាឆ្នាំ២០១៨

បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ធ្វើការជាមួយគ្នាចោទប្រកាន់ ថាលួចលុយអស់ជាង១ពាន់ដុល្លារកាលពីវេលាម៉ោង  ១៦និង២០នាទីរសៀលថ្ងៃច័ន្ទ៩រោច ខែចេត្រ នព្វស័ក  ពស២៥៦១ត្រូវនិងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងរោងចក្រប៊រី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាន់ ណាវ ភេទស្រីអាយុ៣៤ឆ្នាំ  មុខរបរកម្មការិនី រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន  សៃង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។មានស្រុកកំណើតនៅភូមិ មួម ឃុំពេជ្រមន្នី ស្រុកគងពិសីខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យឈ្មោះ ឡុង មួនភេទស្រី អាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ ។មានស្រុកកំណើតនៅភូមិតាពេទ្យ ឃុំព្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានចូលបំរើការងារក្នុងរោងចក្រប៊រី ដោយអង្គុយធ្វើការជិតនិងឈ្មោះឡុង មួន ខណះមកដល់វេលាកើតហេតុរូបគាត់បានទុកការបូបលុយនៅក្នុងថតតុធ្វើការហើយបានផ្ញើរឈ្មោះឡុង មួន រួចក៏ទៅបន្ទប់ទឹក។

ជនរងគ្រោះបានបន្តថា នៅពេលរូបគាត់មកពីបន្ទប់ទឹកវិញស្រាប់តែមកមើលការបូបលុយបាត់លុយអស់ចំនួន១២០០ដុល្លារនិងលុយខ្មែរជាង១០ម៉ឺន ពេលនោះរូបគាត់ក៏បានសួឈ្មោះឡុង មួន ថាមានបានយកលុយរបស់គាត់អត់? ពេលនោះជនសង្ស័យក៏បានឆ្លើយថា អត់បានយកទេ។

ជនរងគ្រោះបានបន្តទៀតថាបន្ទាប់មករូបគាត់ក៏បានដើរសួអ្នកជិតខាងគេប្រាប់ថា ឃើឈ្មោះឡុង មួនយក ការបូបលុយមើលតែមិនដឹងថាយកលុយរឺអត់។

ក្រោយមកជនរងគ្រោះក៏បានទៅនិយាយជាមួយជនសង្ស័យប្រាប់ថាបើយកលុយគាត់អោយវិញមកគាត់មិនប្តឹងផ្តល់ទេ តែជនសង្ស័យនៅតែប្រកែកទើបព្រឹកទី១០ ខែឆ្នាំដដែលទើបជនរងគ្រោះប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួននាំយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅទី៣និងចាត់ការបន្ត៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print