ភ្នំពេញ: បុរសម្នាក់បានចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក ការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់ ដោយសារតូចចិត្តនឹងជំងឺប្រចាំកាយ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រឈានចូល ថ្ងៃ អង្គារ ១០ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ស្ថិតនៅចំណុចការិយាល័យលក់ផ្ទះល្វែង និងដីឡូត៍បង់រំលស់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ១៩៦២ ក្នុងភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខាងលើមានឈ្មោះ ម៉ៅ ឡា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធានាគារមួយកន្លែង ស្នាល់នៅបណ្តោះអាសន្នកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត៌មានពីបងប្អូនជនធ្វើអត្តឃាតបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់បានមកស្នាក់នៅបានរយ:ពេល២ថ្ងៃប៉ុណ្ណោះ ហើយមុនកើតហេតុប្អូនប្រុសរបស់គាត់បានពិភាក្សាជាមួយស្ត្រីវ័យចំណាស់ម្នាក់ដែលត្រូវជាម្តាយធម៌ហើយបានប្រាប់ថារូបគាត់ចង់ស្លាប់និងបានរៀបរាប់ពីជីវិតរបស់គាត់ដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃជាប់ខ្លួនជាយូរឆ្នាំមកហើយ។ បន្ទាប់ពីនិយាយរៀបរាប់រួចអ្នកទាំងអស់គ្នាបានចូលសម្រាករៀងៗខ្លួន។
លុះមកដល់ម៉ោងកើតហេតុខាងលើរូបគាត់បានភ្ញាក់ឡើងឃើញបាត់ប្អូនក៏បានដើរកស្រាប់តែឃើញប្អូនប្រុសយកចំរៀកក្រណាត់ចង កភ្ជាប់នឹងប្តហោងខ្យល់ក្នុងបន្ទប់ទឹកស្លាប់ទៅហើយភ្លាមៗនោះរូបគាត់នាំគ្នាកាត់ខ្សែយកជនរងគ្រោះមកដាក់នៅខាងក្រោមដើម្បីជួយសង្គ្រោះតែអកុសល្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះរូបគាត់បានទាក់ទងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុ រួចសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោលស្យវិចយ័និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណតាមប្រពៃណី៕ជ្រោយពេជ្រ
...