ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ត្រូវប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់បានយកមកប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីពួកគេបាននាំគ្នាហ៊ានចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះតែមិិនបានសម្រេច។កាលពីថ្ងៃ អង្គារ ១០ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់នៅចំណុចផ្ទះលេខ១៨២ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ លឹម សម្បត្តិ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដនិងមានស្រុកកំណើភូមិខ្ពក ឃុំខ្ពក ស្រុកស្អាងខេត្តកណ្តាល។ចំណែកម្ចាស់ម៉ូតូឈ្មោះ អុី ស៊ុយ ភេទប្រុសអាយុ៥៥ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅផ្ទះលេខ១៨២ ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប្រភពពីម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៦ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1FX.9943នៅមុខផ្ទះកើតហេតុខាងលើដោយចាក់សោកត្រឹមត្រូវហើយក៍ចូលទៅសម្រាកនៅខាងក្នុងបានមួយសន្ទុះស្រាប់តែលេចមុខជនសង្ស័យខាងលើបានកាច់សោកហើយកំពង់ជិះចេញពេលនោះគាត់ក៍ឃើញស្រែកថាចោរៗពេលនោះជនសង្ស័យភ័យក៍ផ្តួលម៉ូតូចោលហហើយប្រឹងរត់គេចខ្លួនតែដោយសារប្រជាពលរដ្ឋនៅក្បែនោះឃើញក៍គ្នាដេញចាប់បានម្នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានអោយបក្ខពួកគេម្នាក់ទៀតឌុបខ្លួនពីម្តុំសួនកាណាឌីយ៉ាផ្លូវវេងស្រេងលុះមកដល់ចំណុចខាងលើខ្លួនក៍ឃើញម៉ូតូ១គ្រឿងដែលម្ចាស់គេទុកនៅមុខផ្ទះហើយឃើញសភាពស្ងាត់ក៍ដើរចូលទៅធ្វើសកម្មភាពកាច់បំបែកគ្រាប់សោបញ្ឆេះជិះចេញតែត្រូវម្ចាស់គេទាន់ចាប់បានយកមកប្រគល់អោយនគរបាលតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធីចំណែម៉ូតូសមត្ថបានប្រគល់អោយទៅម្ចាស់វិញ៕ ដោយ៖ តុង សីហា