ចោរចូលឆ្កឹះសោលួចម៉ូតូបីគ្រឿងនៅក្រុមហ៊ុន RRD MANPOWER CO LTD ជ្រើសរើសពលករធ្វើការនៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងក្រុមហ៊ុន RRD MANPOWER CO LTD ជ្រើសរើសពលករពលការិនី ទៅធ្វើការក្រៅប្រទេសដោយស្របច្បាប់ ត្រូវចោរចូលឆ្កឹះសោលួចម៉ូតូអស់បីគ្រឿង ខណ:បុគ្គលិកជាច្រើននាក់ កំពុងសម្រាន្ដលង់លក់នៅជាន់លើ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងក្រុមហ៊ុនខាងលើផ្ទះលេខC1 ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូដែលចោរលួចទាំងនោះ មានទី១.ម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q 7212 ទី២.ម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខ តាកែវ1K 2043 ទី៣.ម៉ាក Honda Cub C50 ពណ៌ទឹកប៉ិច មិនចាំស្លាកលេខ និងកាំមេរ៉ាថតរូបមួយគ្រឿង ម៉ាក Sony ពណ៌ខ្មៅ រួមទាំងដុំpower bank១។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើក បានរៀបរាប់ថា នៅនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៥០នាទីព្រឹក រូបគាត់បានភ្ញាក់ពីដំណេក ចុះមកក្រោមបើកទ្វារផ្ទះពេលនោះ ស្រាប់តែឃើញទ្វាររបងកន្លែងដាក់ម៉ូតូចំហៀងផ្ទះចំហរ ឃើញដូចនេះគាត់ ក៏ដើរទៅមើលឃើញបាត់ម៉ូតូចំនួនបីគ្រឿងខាងលើ ទើបគាត់បានដើរមកមើលទ្វារផ្ទះខាងក្រោយចំហរដែរ ភ្លាមៗនោះគាត់ ក៏បានដើរចូលមកក្នុងមើលក្នុងផ្ទះ ពុំឃើញកាំមេរ៉ាថតរូប ម៉ាកSony ពណ៌ខ្មៅ១គ្រឿងនិងpower bank1គ្រឿងទៀត។

ក្រោយកើតហេតុម្ចាស់ទីតាំង បានទាក់ទងទៅសមត្ឋកិច្ចមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ និងដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print